កម្លាំងអាវុធហត្ថ ឡោមព័ទ្ធសណ្ឋាគារ សឹងប៉ាវឡុង និងក្លឹបកម្សាន្ត បង្ក្រាបបានជនសង្ស័យ៦នាក់ ពាក់ពន្ធករណីជំរិតទាប្រាក់
ភ្នំពេញ ៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាន នៅក្នុងសណ្ឋាគារ សឹងប៉ាវឡុង និងក្លឹបកម្សាន្ត កាលពីវេលាម៉ោងប្រមាណ ៤និង៣០នាទីល្ងាច ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចសណ្ឋាគារ សឹងប៉ាវឡុង និងក្លឹបកម្សាន្ត ដែលស្ថិតនៅ ផ្លូវ ៣១០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងក រាជធានីភ្នំពេញ ។
ប្រតិបត្តិការណ៍នេះធ្វើឡើងដោយ កម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង សហការជាមួយកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានធ្វើការឡោមព័ទ្ធសណ្ឋាគារខាងលើ ដើម្បីចាប់ជនសង្ស័យជាជនជាតិចិនចំនួន៦នាក់ ដែលជាប់ពាក់ពន្ធ័ ទៅនិងបទល្មើសចាប់ជំរិតទារប្រាក់ ។
ជុំវិញប្រតិបត្តិការណ៍ សមត្ថកិច្ចពុំទាន់បានបញ្ជាក់លម្អិតនៅឡើយទេ តែ បើយោងតាមប្រភពព័ត៌មួយបានប្រាប់ឱ្យដឹងថា ជនសង្ស័យទាំង៦នាក់នោះ មានជាប់ពាក់ព័ន្ធ ករណីជម្រិតទារប្រាក់ នៅខេត្តស្វាយរៀង ហើយសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តស្វាយរៀង និងរាជធានីភ្នំពេញ និងអាវុធហត្ថលើផ្ទៃប្រទេស ឡោមព័ទ្ធចាប់ជន សង្ស័យទាំង៦នាក់នេះ យកសាកសួរបន្ថែមនិងអនុវត្តតាមនីតិវិធីផ្លូវច្បាប់ ៕