លោក ឌួង ងៀប ស្ម័គ្រចិត្តដើរចូលពន្ធនាគារព្រៃសដោយខ្លួនឯង ក្រោយរងអយុត្តិធម៌
ភ្នំពេញ ៖ បន្ទាប់ពីលោកទទួលរងរឿងអយុត្តិធម៌ នៅសាលាដំបូងរាជធានីភ្នំពេញ ដោយចោទប្រកាន់រូបលោក ថា «បានឆបោកជនជាតិតៃវ៉ាន់»នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឌួង ងៀប បានស្ម័គ្រចិត្តដើរចូលពន្ធនាគារព្រៃសដោយខ្លួនឯង។
ការសម្រេចចិត្តនេះ បន្ទាប់ពី លោកបានចេញវិដេអូ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះដោយស្នើសុំ សម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ជួយរកយុត្តិធម៌ ដល់រូបលោក ដោយសុំស្នើ សម្តេច ទាំងពីរមេត្តាសុំជួយអន្តរាគមន៍ទៅតុលាការកំពូល ឲ្យចុះមកអធិការកិច្ចពិនិត្យមើលសំណុំរឿងរបស់លោក នៅសាលាដំបូងរាជធានីភ្នំពេញ។ ដែលរូបលោក ទទួលរងនូវអំពើអយុត្តិធម៌ ក្រោមការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញ ប្រែពីស ទៅខ្មៅ ចោទប្រកាន់ថា «បានឆបោកជនជាតិតៃវ៉ាន់»។
លោក ឌួង ងៀប បានប្រាប់អ្នកសារព័ត៌មាន នៅមុខពន្ធនាគារព្រៃស ថា «ពេលនេះ ខ្ញុំ អស់លុយហើយ គ្មានលុយណាឲ្យចៅក្រមតទៅទៀតទេ។ ខ្ញុំ ស្ម័គ្រចិត្តដើរចូលគុកតែម្ដង ឲ្យគាត់ចេញដីការឃុំខ្ញុំខ្លួនទៅ មិនចាំបាច់ចេញដីការ ផ្ញើទៅខាងនេះ ខាងនោះ ស្វែងរកនាំខ្លួនខ្ញុំទេ។ ខ្ញុំ ទ្រាំលែងបានហើយ ខ្ញុំអស់លុយឲ្យគាត់ហើយ ចេញដីការឃុំខ្លួនខ្ញុំទៅ គឺចប់ហើយ ខ្ញុំរងចាំនៅមុខពន្ធនាគារព្រៃស»។
លោក ឌួង ងៀប បានរៀបរាប់ទាំងឈឺចាប់ ថា នៅសុខៗ មានគារចោទប្រកាន់រូបលោក ថា បានឆបោកជនជាតិតៃវ៉ាន់ ដូច្នេះ លោកទទួលរងភាពអយុត្តិធម៌បំផុត។ លោក បន្ដថា ដូច្នេះ មានតែអង្គួយចាំនៅមុខពន្ធនាគារព្រៃស ហើយស្ម័គ្រចិត្តដើរចូលគុកដោយខ្លួន»៕