រិះគន់ៗ ចុងក្រោយ កក្កដា សុភ័ណ្ឌ តបតវិញដូច្នេះ អ្នកប្រតិកម្ម ស្តាប់ហើយ ចង់ដាច់ផ្ងារ(មានវីដេអូ)
រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនភាគច្រើន ប្រាកដជាស្គាល់តារាហ្វេសប៊ុក អន្ទិត កក្កដា សុភ័ណ្ឌ ជាក់ជាមិនខាន ដែលរូបលោកត្រូវមហាជនខ្មែរមិនចេះតិច សម្តែងការរិះគន់លើរូបលោកជានិច្ចជាកាល ខណៈការលេងសើច ស្លៀកពាក់និង អាកប្បករិយារបស់ខ្លួន មិនសូវច្រលំគេឯងប៉ុន្មាន។
យ៉ាងណាមិញ ថ្មីៗនេះ ស្របពេលធ្វើដំណើរឆ្លងកាត់ខេត្តបាត់ដំបង អន្ទិតរូបនេះ បានចុះនៅទីកន្លែងសក្ការៈបូជា «លោកតាដំបងក្រញូង» ដូចអ្នកដំណើរដទៃទៀត ដើម្បីធ្វើការបួងសួង ផ្ទុយទៅវិញ រូបលោកបែរជា រងការរិះគន់ឥតសំចៃពីអ្នកលេងបណ្តាញសង្គម រឿងស្លៀកខ្លីនៅទីកន្លែងសក្ការៈ ប៉ះពាល់ដល់ប្រពៃណីវប្បធម៌ខ្មែរ។
ទន្ទឹមនឹងនេះ បន្ទាប់ពីឃើញការរិះគន់កាន់តែកើនឡើងៗ រូបលោកបានចេញបកស្រាយ យ៉ាងទឹកមុខខឹងសម្បារ ដោយលើកឡើងថា ៖
រូបលោក គ្មានកំហុសអ្វីសោះឡើយ ខ្លួនមានសិទ្ធិក្នុងការជ្រើសរើសស្ទាយ៍ស្លៀកពាក់ដែលខ្លួនចូលចិត្ត ម្យ៉ាងទៀត នៅទីនោះ ជាទីសក្ការបូជា តែហាក់គ្មានការហាមឃាត់មិនឲ្យស្លៀកខ្លី ដូចនៅប្រាសាទអង្គរវត្តនោះឡើយ លើសពីនេះទៅទៀត មនុស្សម្នាច្រើន ក៏ស្លៀកពាក់ខ្លីដែរ ព្រោះម្នាក់ៗសុទ្ធតែជាអ្នកដើរលេង មិនតែប៉ុណ្ណោះ ប្រទេសមានច្បាប់ ហើយក៏គ្មានការលើកញាតិណាមួយ ដែលអាចចាប់រូបលោកដាក់ក្នុងគុកដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖