ជនបរទេសចេះនិយាយខ្មែរម្នាក់ សម្ដែងការមិនពេញចិត្ដជាខ្លាំង ក្រោយកក្កដាសោភ័ណ្ឌ ស្លៀកពាក់មិនសមរម្យនៅទីសក្ការៈ លោកតាដំបងគ្រញូង…(មានវីដេអូ)
បាត់ដំបង៖ ទីសក្ការះនៃលោកតាដំបងគ្រូញូង ដែលមានទីតាំងស្ថិតនៅក្នុងទីរួមខេត្ដបាត់ដំបង គឺជាទីតាំងមួយដ៏ស័ក្កសិទ្ធដែលប្រជាជនខ្មែរនាំគ្នាតែងតែធ្វើការគោរពបូជា និងចាត់ទុកជាកន្លែងមួយដែលវិសេសវិសាលនៃទីតាំងប្រវត្ដិសាស្ដ្ររបស់ជាតិផងដែរ។ មិនថាតែប្រជាជននៅក្នុងខេត្ដបាត់ដំបងតែប៉ុណ្ណោះទេ ដែលតែងតែចូលមកធ្វើការគោរពបូជា ប្រជាជនកម្ពុជាទាំងមូលដែលតែងតែធ្វើដំណើរឆ្លងចូលមកក្នុងខេត្ដបាត់ដំបងមួយនេះ គឺគេមិនដែលរំលងកន្លែងទីសក្ការះនៃលោកតាដំបងគ្រញូងនោះឡើយ ពោលគឺគេតែងតែមានជំនឿយ៉ាងមុតមាំចំពោះការបន់ស្រន់នានា ជាពិសេសនៅក្នុងការសុំសេចក្ដីសុខជាដើមផងដែរ។
កាលពីពេលថ្មីនេះលោក Jeremie KC ដែលជាជនជាតិបារាំងមួយរូបដែលបានចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាអស់រយះពេលជាច្រើនឆ្នាំ និងមានជំនាញនៅក្នុងការនិយាយភាសាខ្មែរបានយ៉ាងស្ទាត់ជំនាញផងនោះ លោកបានសម្ដែងការមិនពេញចិត្ដជាខ្លាំង ចំពោះបុគ្គលអសីលធម៌គ្មានរបបរបៀប ជាពិសេសការស្លៀកពាក់មិនមើលតាមកាលះទេសះ កក្កដា សោភ័ណ្ឌ ដែលគ្រប់គ្នាធ្លាប់ស្គាល់ថាជាព្រះសង្ឃដែលលាចាកផ្នួសមួយរូបផងនោះ។
នៅក្នុងវីដេអូក្នុង Tik Tok របស់លោកៗបាននិយាយទាំងហួសចិត្ដថា លោកពិតជាមានការសោកស្ដាយ នឹងមិនសូវពេញចិត្ដការស្លៀកពាក់លេចលើលេចក្រោមរបស់បុគ្គល កក្កដា សោភ័ណ្ឌ នោះឡើយ ដែលចូលមកកាន់ទីសក្ការះនៃលោកតាដំបងគ្រញូង ដែលគ្រប់គ្នាចាត់ទុកជាកន្លែងដ៏ពិសិទ្ធ ដោយពុំគួរចូលមកទីនេះ ក្នុងសម្លៀកបំពាក់បែបនេះឡើយ ។ លោកបានពោលបន្ថែមថា លោកពិតជាស្រលាញ់ប្រទេសកម្ពុជា ជាពិសេសវប្បធម៌របស់របស់ទេសខ្មែរតែម្ដង ទោះបីលោកចូលចិត្ដពាក់មួកក្ដី ឲ្យតែមកដល់កន្លែងជាទីសក្ការះបូជា គឺលោកតែងតែដោះមួយចេញ ជាពិសេសកន្លែងបែបនេះ គូរតែមានសីលធម៌ សុជីវធម៌ គោរពស្រលាញ់សាសនា របស់ខ្លួន ។ សូមទស្សនាវីដេអូរបស់លោកខាងក្រោម៖