សម្តេចតេជោ ៖ ទីផ្សារប្រទេសចិន កាន់តែបើកចំហសម្រាប់កសិផលរបស់ខ្មែរ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទីផ្សារប្រទេសចិន កាន់តែបើកចំហសម្រាប់កសិផលរបស់ខ្មែរ ខណៈផ្លែមៀនប៉ៃលិន និងត្រីប្រានឹងត្រូវបាននាំចេញ ទៅកាន់ប្រទេសក្នុងពេលឆាប់ៗខាងមុខនេះ ។
ការថ្លែងបែបនេះក្នុងឳកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧ ពីចំណុចរង្វង់មូលខ្លាស្ទុះ ក្រុងក្រចេះ ទៅភូមិរមាត ឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ នៅព្រឹកថ្ងៃចន្ទទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ៕