ខាត់ សុឃីម និង យ៉ែម សំអូន នឹងចូលរួមបេសកកម្មដាំកូនឈើព្យាបាលដំបៅផែនដីជាមួយលោក តាន់ គឹមសួរ
កាលពីថ្មីៗនេះលោក តាន់ គឹមសួរ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើល និងកោតសរសើរជាខ្លាំងដោយបានផ្តួចផ្តើមគំនិតបេសកកម្មដាំកូនឈើចំនួន១០ម៉ឺនដើម ក្នុងរយៈពេល១២ម៉ោង ទូទាំងប្រទេស ដើម្បីព្យាបាលដំបៅផែនដី។ គេសង្កេតឃើញថាការគាំទ្រ និងចូលរួមមានច្រើន បើទោះជាមនុស្សមួយចំនួនតូចហាក់យកជើងរាទឹក និយាយបង្អាប់និងដៀលប្រមាថក្តី ក៏បេសកម្មមួយនេះនៅតែបន្តទៅមុខ។
មុននេះបន្តិចតាមរយៈប្រភពគណនីរបស់លោក តាន់ គឹមសួរ បានឲ្យដឹងថាតារាពហុជំនាញអ្នកនាង ខាត់ សុឃីម និងលោក យ៉ែម សំអូន ក៏នឹងចូលរួមជាមួយព្រឹត្តិការណ៍ព្យាបាលដំបៅផែនដីនេះផងដែរ។ នេះពិតជាដំណឹងល្អ និងរីករាយ ជាពិសេសគឺសរសើរចំពោះទឹកចិត្តស្រលាញ់ការពារព្រៃឈើ និងបរិស្ថានរប់សពួកគាត់ខ្លាំងណាស់។ យ៉ាងណាមិញសង្ឃឹមថាបេសកកម្មនេះនឹងទទួលបានជោគជ័យ ដោយមានការចូលរួមពីបងប្អូនគ្រប់គ្នាទូទាំងប្រទេស៕