ស្លុតចិត្តជាខ្លាំងក្រោយ ដឹង មូលហេតុ នៃ ការ ធ្វេីអត្តឃាត របស់ បរវរកញ្ញា ពិភពលោក ឆ្នាំ ២០១៩ ដោយការ លោតពីលេី អគារ ជាន់ទី២៩ ដោយសារតែ មូលហេតុនេះ…!
កាលពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ដំណឹងនៃការស្លាប់របស់អតីតបវរកញ្ញាចក្រវាលតំណាងសហរដ្ឋអាមេរិក ឆ្នាំ ២០១៩ Cheslie Kryst បានធ្វើឱ្យមហាជនស្លុតចិត្តជាខ្លាំង ដោយនាងបានលោតសម្លាប់ខ្លួនពីលើអគារ ក្នុងវ័យ ៣០ ឆ្នាំ។
អតីតបវរកញ្ញារូបនេះ ត្រូវបានគេរកឃើញស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ដោយគេបានឃើញនាងជាលើកចុងក្រោយ គឺនៅជាន់ទី ២៩ នៃអគារ Manhattan Skycraper ដែលមានជាអគារនាងស្នាក់នៅផ្ទាល់។
មូលហេតុនៃការស្លាប់របស់ Cheslie Kryst គឺត្រូវបានគេរកឃើញថានាងកើតមានជំងឺបាក់ទឹកចិត្ត ដោយលាក់បង្កប់នៅពីក្រោយស្នាមញញឹមដ៏រីករាយ ដែលនាងតែងផ្តល់ឱ្យមនុស្សជុំវិញខ្លួន។ ការស្លាប់របស់នាងបានបង្កការភ្ញាក់ផ្អើលជាខ្លាំង ព្រោះ
គ្មាននរណាម្នាក់នឹកស្មានដល់នោះឡើយ ព្រោះក្រោយបញ្ចប់ការប្រកួតបវរកញ្ញាចក្រវាល ២០១៩ នាងបានវិវឌ្ឍខ្លួនទៅជាមេធាវី និង អ្នកប្រឹក្សាយោបល់ដ៏ល្អម្នាក់ ប្រចាំទីក្រុង New York៕