សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ពេលខ្លះ ខ្ញុំក៏មើលទីក្រុងខ្លួនឯងមិនចង់ស្គាល់ដែរ!

នៅក្នុងឱកាស អញ្ជើញបើកការដ្ឋានសាងសង់ ស្ពានអាកាសលើផ្លូវជាតិលេខ៥ ក្បែរទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ ថា ទីក្រុងភ្នំពេញយើងបច្ចុប្បន្ននេះ ពេលខ្លះសូម្បីតែខ្លួនខ្ញុំផ្ទាល់ដែលនៅពានក់ព័ន្ធជាមួយការងារនៅក្នុងរាជធានីភ្នំពេញ ស្ទើរតែជាងពាក់កណ្តាលជីវិតទៅហើយ ពេលខ្លះខ្ញុំមើលទីក្រុងខ្លួនឯងអត់ស្គាល់ច្បាស់នោះទេ

 

សម្តេចតេជោ ហ៊ុនសែន បានមានប្រសាសន៍ថា នៅភ្នំពេញបច្ចុប្បន្នបណ្ដុំអគារនៅទីក្រុងខ្ពស់ៗច្រូងច្រាង រីកចម្រើនខ្លាំងណាស់ បើយោងទៅតាមស្ថិតិនេះ បច្ចុប្បន្ននេះ រាជធានីភ្នំពេញ មានអគារកម្ពស់ចាប់ពី ៥ជាន់ ទៅ ៩ជាន់ និងលើសពី៤០ជាន់ មានប្រមាណ ១,៦០៣អគារ។ ក្នុងនោះអគារកម្ពស់ពី ៥ជាន់ ទៅ៩ជាន់ មាន៩២៦អគារ, អគារកម្ពស់ ១០ជាន់ ទៅ ១៩ជាន់ មាន ៤៥២អគារ, អគារកម្ពស់ ២០ជាន់ ទៅ២៩ជាន់ មាន ១២០អគារ, អគារកម្ពស់ ៣០ជាន់ ទៅ ៣៩ជាន់ មាន ៦៥អគារ និងអគារខ្ពស់ចាប់ ៤០ជាន់ មាន ៤០អគារ។

 

សូមជម្រាបថា ការបង្ហាញវត្តមានអគារខ្ពស់ៗ ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ស្ពានអាកាស ផ្លូវថ្នល់ បានកើតឡើងជាបន្តបន្ទាប់ កាន់តែច្រើនជាបន្តបន្ទាប់ នេះគឺ បានឆ្លុះបញ្ចាំងពីសមិទ្ធផលធំៗរបស់កម្ពុជាដែលសម្រេចបាន និងមិនធ្លាប់មានពីមុនមក ខណៈពេលដែលកម្ពុជាកំពុងទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds