មិនចាំយូរ ស្រីពីន ក៏បានចេញមុខមកបកស្រាយក្រោយមានអ្នកថា មកជំនួសតំណែងអ្នកនាង ខ្ញុង ក្នុងកម្មវិធី “2 គ្រួសារ”
ភ្នំពេញ ៖ ជាការពិតណាស់ជឿជាក់ថាប្រិយមិត្តដែលនិយមទស្សនាក្រុមកំប្លែង នាយពាក់មី ពិតជាបានជ្រាបរួចមកហើយពីកម្មវិធី “2 គ្រួសារ” របស់ស្ថានីយទូរទស្សន៍ CTN ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើនជាមួយនិងពាក្យសម្ដីកំប្លែងចាក់ទឹកមិនលិច។ជាក់ស្ដែងផងដែរនោះអ្វីដែលកាន់តែភ្ញាក់ផ្អើលខ្លាំងនោះគឺក្រោយពេលអ្នកនាង ខ្ញុង មិនបានបន្តលេងក្នុងកម្មវិធីនេះជាមួយនិង នាយពាក់មី ទៀត
ស្រាប់តែ នាយពាក់មី ទម្លាយមុខមាត់ប្រពន្ធថ្មីរបស់ខ្លួនហើយ គឺជា ស្រីពីន ដោយបានទម្លាយរូបភាពប៉ុន្មានសន្លឹកអមនិងសារមួយឃ្លាថា ៖ណែនាំអោយបងប្អូនស្គាល់ ប្រពន្ធថ្មី របស់ខ្ញុំ (ស្រីពីន ) នៅផ្ទះលេខ2 ជំនួសតួ អ្នកនាងខ្ញុង បងប្អូនចាំមើលផង តើសមត្ថភាពគាត់យ៉ាងណាដែរ កម្មវិធី 2គ្រួសារ ។ ដោយឡែកទៀតសោតក្រោយមានការវែកញែកថា ស្រីពីន ជំនួសតំណែងរបស់អ្នកនាង ខ្ញុង
ពេលនេះ ស្រីពីន ចេញមុខបកស្រាយបែបនេះថា ៖ ខ្ញុំសូមនិយាយថា ចំពោះសមត្ថភាពរបស់ខ្ញុំ វាមិនអាចដល់បងញ៉ុងទេ អ្វីដែលសាច់រឿងថ្មីនេះ គឺខ្ញុំមិនមែនដើរតួជាបងញ៉ុងទេ អញ្ចឹងខ្ញុំចូលមកមិនមែនជំនួសតំណែងបងញ៉ុងទេ។ ខ្ញុំចូលមកគឺក្នុងនាមតួអង្គថ្មីប្រពន្ធថ្មី បានន័យថាបុគ្គលថ្មីតួថ្មី តែខ្ញុំមិនមែនដំណែងជា បងញ៉ុង ទេ៕