ក្តុកក្តួលណាស់! ទិដ្ឋភាពក្នុងពិធីបូជាសពលោកឪពុករបស់ សុខ សីឡាលីន ពិតជាក្រៀមក្រំណាស់ (មានវីដេអូ)
ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាចម្រៀងល្បីឈ្មោះគែ សុខ សីឡាលីន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជនជាច្រើនតាមរយៈបទចម្រៀងដ៏ពិរោះៗរបស់នាង។ ជាក់ស្ដែងផងដែរនោះកាលពីថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២២ សុខ សីឡាលីន បានជួបទុក្ខធំដោយសារតែលោកឪពុកជាទីគោរពស្រលាញ់បានទទួលមរណភាពទៅចោលនាងនិងគ្រួសារបាត់ហើយ
ដោយក្នុងនោះនាងបានរៀបរាប់ទាំងក្តុកក្តួលបែបនេះថា ៖ លោកឪពុក ទិត្យ សូផាត របស់កូន លាចាកលោកហើយ កូនទទួលយកមិនបានទេ កូនធ្វើសង្ឃទាន ជូនលោកហើយ លោកពុកឈឺចុកចាប់ណាស់ ពេលនេះ លោកឪពុក ឈប់ឈឺចុកចាប់ហើយសូមជម្រាបដល់បងប្អូន អ៊ុំពូមីង មិត្តភក្តិ ដែលស្គាល់ លោកឪពុកជាដំណឹងផង។ ដោយនាងបានបន្តថា “លោកឪពុកកូនអើយ សូមលោកបានទៅកាន់សុគតិភពណា កូនទទួលយកមិនបានទេ,
លោកឪពុកដ៏ល្អរបស់កូនអើយ ជាតិណាណា កូនសូមកើតជា កូនលោកឪពុកគ្រប់ទៀត កូនទទួលយកមិនបានទេ”និងនៅព្រឹកស្អែកនាងក៏បានបន្ថែមបែបនេះទៀតថា “កូនទទួលយក មិនបានទេ លោកឪពុកអើយ លោកឪពុកដ៏ល្អ របស់កូនអើយ កូនខំប្រឹងគ្រប់យ៉ាង ដើម្បីគ្រួសារ ដើម្បីលោកឪពុកបានជា ហូបឆ្ងាញ់ រស់ស្រួល លោកពុកតស៊ូ លំបាក ដើម្បីកូនរហូតតាំងពីកូន នៅតូច រហូតមានជម្ងឺប្រចាំកាយ (ទឹកនោមផ្អែម)
លោកពុកហត់ច្រើនណាស់”។ ដោយឡែកទៀតសោតបើងាកមកមើលក្នុងទិដ្ឋភាពពិធីបូជាសពលោកឪពុករបស់លោក សុខ សីឡាលីន វិញដែលពពេញដោយក្រៀមក្រំ មានសំឡេងយំសោកនិងទឹកភ្នែកពេញពិធី ពិតជាក្តុកក្តួលចិត្តណាស់ ដោយក្នុងនោះ សុខ សីឡាលីន
បានរៀបរាប់ទាំងក្តុកក្តួលបែបនេះថា ៖ សព លោកឪពុក ទិត្យ សុផាត និង ដង្ហែ ចេញ ពីគេហដ្ឋាន នាវេលាម៉ោង 8ព្រឹកនេះ ហើយឆ្ពោះកាន់ ឈាបនដ្ឋាន វត្តទឹកថ្លា ដើម្បីបូជា សូមជម្រាប ដល់បងប្អូន ដែលបានស្គាល់ លោកឪពុក និង នាងខ្ញុំ មេត្តាចូលរួមជូន ដំណើរ លោកជាលើកចុងក្រោយផង លោកឪពុកកូនអើយ៕