កៀកចូលឆ្នាំចិន តារា២ដួងត្រូវទុកសោកបាត់បងមនុស្សជាទីស្រលាញ់….
នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះឱកាសចូលឆ្នាំប្រពៃណីចិន និងវៀតណាម នឹងបានចូលមកដល់ ហើយក៏មានបងប្អូនប្រជាជនខ្មែរជាច្រើនដែលមានជឿថាខ្លួនជាប់សែស្រឡាយចិន បានរៀបចំសែនព្រេនតាមជំនឿប្រពៃណីមួយនេះ ។
ក្រៅពីបងប្អូនប្រជាពលរដ្ឋខ្មែរក្នុងនោះក៏មានសិល្បករសិល្បការិនីជាច្រើន បានបង្ហោះនូវឈុតសម្លៀកបំពាក់ និងការតុបតែងបែបប្រពៃណីចិន និងវៀតណាម និងមានការជួបជុំគ្នាសប្បាយថែមទៀតផង ។ ខុសប្លែកតែតារាចម្រៀងប្រុសស្រីចំនួនពីរដួង គឺលោក ខេម និងកញ្ញា សុខ សីឡាលីន បែរកំពុងជួបទុក្ខយ៉ាងក្រៀមក្រំបំផុត ។
តារាចម្រៀងហង្សមាសកញ្ញា សុខ សីឡាលីន ត្រូវបានដឹងថា កំពុងកាន់ទុក្ខដ៏ក្រៀមក្រំបំផុត ខណៈដែលឪពុកជាទីគោរពស្រលាញ់បានទទួលមរណភាព កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ។
ដូចគ្នាតារាចម្រៀងលោក ខេម នៅព្រឹកថ្ងៃទី៣០ ខែមករានេះ បានប្រកាសដំណឹងអកុសលមួយនៅលើបណ្ដាញសង្គមរបស់ បន្ទាប់ពីប្អូនប្រុសរបស់លោកបានទទួលមរណភាពទាំងវ័យក្មេង ។ តាមការឱ្យដឹង ប្អូនប្រុសរបស់តារាចម្រៀងប្រុសរូបនេះបានទទួលមរណភាពដោយសារគាំងបេះដូង ។
បើទោះជាយ៉ាងណា ក្នុងឱកាសដ៏ក្រៀមក្រំរបស់តារាចម្រៀងប្រុសស្រីទាំងពីរដួងខាងលើនេះ ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកគាំទ្រជាច្រើនបានសម្ដែងនូវការសោកស្ដាយ និងចូលរំលែកទុក្ខចំពោះក្រុមគ្រួសារអ្នកទាំងពីរផងដែរ ៕