ក្រោយល្បីរឿងលែងលះគ្នា ពេលនេះ អតីតតារាសម្ដែងលោក ស៊ុក សុភា​ វិលទៅជួបភរិយាវិញបាត់….

ជឿថាប្រិយមិត្តដែលនិយមដានតាមជីវិតឯកជនរបស់អតីតតារាសម្ដែងដ៏ល្បីល្បាញ ស៊ុក សុភា ច្បាស់ជាបានជ្រាបហើយថា កាលពីមួយរយៈមុន លោក និង ភរិយាបានផ្ទុះរឿងលែងលះគ្នា បង្កឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះប្ដីប្រពន្ធអ្នកទាំងពីររួមរស់ជាមួយគ្នារាប់ឆ្នាំមកហើយ ថែមទាំងមានកូនពេញផ្ទះជាចំណងដៃទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដ្បិតថាដំណឹងលែងលះរបស់អតីតតារាសម្ដែង ស៊ុក សុភា ត្រូវបានសាមីខ្លួនទាំងពីរបញ្ជាក់ច្បាស់ៗដោយខ្លួនឯងនៅលើបណ្ដាញសង្គមហ្វេសប៊ុកក៏ពិតមែន តែមួយរយៈក្រោយៗមក អ្នកទាំងពីរតែងបង្ហាញដំរួយហាក់ដូចជាត្រូវរូវគ្នាវិញជារឿយៗ។ ក្នុងនោះដែរ អ្វីធ្វើឱ្យអ្នកគាំទ្រជាក់ច្បាស់ថា លោក ស៊ុក សុភា និង ភរិយា បានត្រូវរ៉ូវគ្នាវិញហើយនោះ បន្ទាប់ពីស្វាមីភរិយាមួយគូនេះបានបង្ហោះសារឆ្លើយឆ្លងគ្នាតាមរយៈការឆាត

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

និង រូបភាពពេលខលរកគ្នាម្តងៗជាសាធារណៈលើបណ្តាញសង្គមហ្វេសប៊ុក។ លើសពីនោះ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលគឺ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ ២០២២ នេះ ភរិយារបស់លោក ស៊ុក សុភា បានបង្ហោះរូបភាពជាមួយគ្នាជាថ្មី បន្ទាប់ពីរស់បែកគ្នាដោយម្នាក់នៅកម្ពុជា និង ម្នាក់នៅអូស្ត្រាលីជាច្រើនខែនោះ ហើយរូបមួយសន្លឹកនោះ គឺជារូបលោក ស៊ុក សុភា បានធ្វើដំណើរទៅជួបភរិយាវិញនៅលើទឹកដីអូស្ត្រាលីទៀតផង៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds