អីយ៉ា ស្ងាត់ៗ សួ វិចិត្រ​ ទៅដល់ស្វាយរៀង បាត់ ដោយដាក់ប៉ុន្មានបទនេះ ពីរោះខ្លាំងណាស់ ដល់ថ្នាក់ ធ្វើឲ្យ ហ្វេនៗ និយាយថា…(មានវីដេអូ)

អ្នកប្រើប្រាស់ នៅក្នុងបណ្តាញ សង្គមហ្វេសប៊ុក និង Tik Tok មិនតិចនាក់ទេ ​ច្បាស់ជាស្គាល់ ជាក់ជាមិនខាន លោក សួ វិចិត្រ​ នោះ ដែលដើមឡើយ គាត់គឺជា អ្នកចម្រៀងម្នាក់ នៅក្នុងក្លឹបកម្សាន្តមួយ នៅខេត្ត​ពោធិ៍សាត់ តែប៉ុណ្ណោះ។

មកដល់ ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ ២០២១ លោក បានធ្វើឲ្យគ្រប់គ្នា ភ្ញាក់ព្រឺត ក្រោយលេចមុខចូលប្រឡង ក្នុងកម្មវិធីប្រឡង ចម្រៀងកម្រិត ពិភពលោក Beat The Best វគ្គ Beat The Judges សប្ដាហ៍ទី 2។ ចំណែកកាលពី រាត្រី ថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២២ វិចិត្រ នៅតែធ្វើបានល្អ ក្នុងវគ្គ Beat The Live សប្ដាហ៍ទី 1 ហើយក៏ទទួលបានការបោះឆ្នោតពីសំណាក់ ហ្វេនៗ ព្រមទំាងបានឈានទៅវគ្គបន្ត នៅសប្តាហ៍ ក្រោយថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯម្សិលម៉ិញនេះ នាថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០២២ គេឃើញ សួ វិចិត្រ បានបង្ហាញខ្លួននៅក្នុង កម្មវិធី របស់សម្រស់ធារ៉ា ដែលបានរៀបចំ ធ្វើឡើងនៅ ភូមិស្វាយព្រហូត ឃុំគោកព្រីង ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដោយបានបកស្រាយចម្រៀងប៉ុន្មានបទ ពិតជាពីរោះ លន្លង់លន្លោច ណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខណៈកំពុងមើលការ live ហ្វេនៗ ចូល comment ថា ៖ ពីរោះណាស់idol, ស្រឡាញ់បទហ្នឹងណាស់, បងចិត្រខ្លួនតូច សំឡងឡើធំ។ ព្រមទំាងនៅមាន comment ១ពាន់ជាងទៀត សុទ្ធសឹងតែបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ក្រោយស្តាប់ វិចិត្រ ច្រៀងប៉ុន្មានបទនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនាទំាងអស់គ្នា ចាប់ពីនាទី ទី 26:00 តទៅ ៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds