ទទួលយកមិនទាន់បាន គូស្នេហ៍តារាចម្រៀង នាង ប្រាក់ សុគន្ធ មានពាក្យពេចន៍ចង់សួរទៅកាន់វិញ្ញាណក្ខន្ធសង្សាររបស់ខ្លួនថា ហេតុអីបានជា
ពុកម៉ែបងប្អូនបានទទួលជ្រាបរួចមកហើយ ទាក់ទងនឹងករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីងកាលពីព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នេះ បណ្ដាលឲ្យតារាចម្រៀង នាង ប្រាក់សុគន្ធ ដែលប្រិយមិត្តជាច្រើនបានស្គាល់រួចមកហេីយរូបលោកគឺជាអតីតបេក្ខភាពនៅក្នុងកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោក Cambodian Idol បានបាត់បង់ជីវិតពេលបញ្ជូនដល់មន្ទីរពេទ្យ។
គិតមកដល់ពេលនេះមានរយៈពេលជាងមួយខែហេីយ ដែលតារាចម្រៀងប្រុសរូបនេះបានទទួលអនិច្ចកម្ម ក៏ប៉ុន្តែក្តីសោកសៅនៅតែបន្តកេីតមានចំពោះក្រុមគ្រួសារ ក៏ដូចជាមនុស្សជាទីស្រឡាញ់។ យ៉ាងណាមិញ នារសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ នេះ តាមរយៈកិច្ចសម្ភាសន៍ជាមួយតារាញូស៍ គូស្នេហ៍តារាចម្រៀង នាង ប្រាក់ សុគន្ធ បានបង្ហាញពីក្តីឈឺចាប់ជាខ្លាំង និងបានរៀបរាប់ទាំងទឹកភ្នែកអំពីអនុស្សាវរីយ៍របស់អ្នកទាំងពីរកាលពីកន្លងមកពេលដែលចាប់ផ្តេីមស្រឡាញ់គ្នា រួមជាមួយទិដ្ឋភាពដ៏សែនសង្វេគពេលដែលអ្នកទាំងពីរត្រូវឃ្លាតឆ្ងាយពីគ្នាជារៀងរហូត។
បន្ថែមទៀតនោះ ប្រភពដដែលនេះក៏មានជាពាក្យពេចន៍ចង់សួរទៅកាន់គូស្នេហ៍របស់ខ្លួនថា ហេតុអីបានជាគាត់ទៅមិនប្រាប់ខ្ញុំ? ហេីយចុងក្រោយរូបនាងក៏បានផ្តាំផ្ញេីទៅកាន់វិញ្ញាណក្ខន្ធសង្សារខ្លួនសូមទៅឱ្យបានសុខ កុំបារម្ភពីរូបនាងអី នាងនឹងរឹងមាំ។ ដេីម្បីជ្រាបកាន់តែច្បាស់ សូមប្រិយមិត្តរីករាយទស្សនានូវកិច្ចសម្ភាសន៍ខាងក្រោមនេះដូចតទៅ។