ទាហានអ៊ុយក្រែនម្នាក់ បាញ់ប្រហារសន្តិសុខនៅរោងចក្រយោធាមួយ កណ្តាលប្រទេសទាំងមិនដឹងមូលហេតុ

អ៊ុយក្រែន៖ ទាហានឆ្មាំជាតិអ៊ុយក្រែនម្នាក់ បានប្រើកាំភ្លើង AK-47 បើកការបាញ់ប្រហារទៅលើសន្តិសុខនៅរោងចក្រយោធាមួយ កណ្តាលប្រទេសអ៊ុយក្រែនទាំងមិនដឹងមូលហេតុ ដោយបានសម្លាប់មនុស្ស៥នាក់ និងរបួស៥នាក់ផ្សេងទៀត មុនពេលរត់គេចខ្លួន។នេះបើយោងតាមការចេញផ្សាយរបស់Al Jazeera នៅថ្ងៃទី២៧ មករា ២០២២ នេះ។

ការវាយប្រហារនេះ កើតឡើងចំពេលយោធាអ៊ុយក្រែនខណៈ យោធារុស្ស៊ីបាននិងកំពុងប្រមូលផ្តុំកងទ័ពនៅជិតព្រំដែនអ៊ុយក្រែន ហើយសមាជិកអង្គការណាតូ បានចោទប្រកាន់រុស្ស៊ីពីបទរៀបចំផែនការវាយចូលប្រទេសនេះ។

សេចក្តីថ្លែងការណ៍របស់ប៉ូលិសបានឲ្យដឹងថា ឧប្បត្តិហេតុនេះបានកើតឡើងនៅម៉ោង ៣:៤០ព្រឹក (ម៉ោងនៅអ៊ុយក្រែន) ថ្ងៃព្រហស្បតិ៍ទី២៧ខែមករា ក្នុងទីក្រុង Dnipro នៅរោងចក្រមីស៊ីល Pivdenmash។ ខណៈពេលនេះ ប៉ូលិសកំពុងស្វែងរកទាហានដែលរត់គេចខ្លួន។ យោងតាមប៉ូលិស គាត់មានគ្រាប់ចំនួន ២០០បង់នៅក្នុងខ្លួន។

ក្រសួងមហាផ្ទៃបាននិយាយថា “ហេតុផលសម្រាប់ឧក្រិដ្ឋកម្មនេះ នៅមិនទាន់ដឹងនៅឡើយទេ”។ ក្រសួងបន្ថែមថា មេបញ្ជាការឆ្មាំជាតិលោក Nikolai Balan ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds