អ្នកជំនាញ ៖ ដើមព្រហ៊ូត  មានប្រយោជន៍ច្រើនសម្រាប់អ្នកតម្បាញ និងអ្នកផលិតសូត្រ

សៀមរាប៖ អ្នកជំនាញអះអាងថា ដើមព្រហ៊ូត ជារុក្ខជាតិដែលដុះតាមព្រៃ ហើយមានប្រយោជន៍ច្រើនសម្រាប់អ្នកតម្បាញ និងអ្នកផលិតសូត្រ ព្រោះសំបកអាចយកទៅស្ងោរឱ្យទៅជាពណ៌លឿង ដែលអាចប្រសើសម្រាប់ជ្រលក់​ ក្រណាត់ ឬសូត្រ។

លោក​ អ៊ឹម​ សុខរិទ្ធី ប្រធាននាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ​និងបុរាណវិទ្យាបង្ការ​ នៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ ដើមព្រះហ៊ូតជាពូជដើមឈើកម្រនិងកម្រឃើញមានដុះដោយសារការទន្ទ្រានព្រៃឈើសម្រាប់ធ្វើស្រែចម្ការ ឬដោយសារពណ៌គីមីដែលគេមានលក់នៅលើទីផ្សារសព្វថ្ងៃ។ ដើមព្រហ៊ូត មានអត្ថប្រយោជន៍ផ្សេងទៀត ព្រោះសំបករបស់វាអាចប្រើជាឱសថធម្មជាតិព្យាបាលជម្ងឺមួយចំនួន ឬអាចកិនជាម្សៅ លាយជាមួយនឹងសារធាតុផ្សេងៗ យកមកលាបលើស្បែក ឱ្យភ្លឺរលោង ភ្លឺ​ចាំង។

លោកថា ដើមព្រះហ៊ូតគឺជាដើមឈើព្រៃដែលភាគច្រើនដុះនៅតាមតំបន់ត្រូពិក ជាពិសេសនៅក្នុងអាស៊ីអាគ្នេយ៍យើងនេះ។ ដើមឈើមួយប្រភេទនេះបានផ្តលើប្រយោជន៍យ៉ាងច្រើនដល់ប្រជនខ្មែរ។ ” ប្រជាជននៅអាស៊ីអាគ្នេយ៍និយមយកសំបករបស់វាមកប្រើប្រាស់សម្រាប់បង្កើតពណ៌ ហើយនៅប្រទេសកម្ពុជា ប្រជាជនបានដាក់ឈ្មោះពណ៌នោះថា ពណ៌ព្រះហ៊ូត។ “

 

លោក​ អ៊ឹម​ សុខរិទ្ធី បានបន្តទៀតថា ” រហូតមកដល់បច្ចុប្បន្នប្រជាជនខ្មែរនៅតែប្រើពណ៌មួយប្រភេទនេះសម្រាប់ជ្រលក់សូត្រ។ ហើយពណ៌លឿងក្រម៉ៅដែលផលិតពីសំបកដើមឈើនេះ វាជាពណ៌ដែលនៅតាមវត្តអារាមយកមកជ្រលក់ស្បង់ចីវរកាលពីសម័យមុន តែបច្ចុប្បន្នគេប្រើពណ៌គីមីជំនួសវិញ។ “

កញ្ញា​ មីដូរី នាយកគ្រប់គ្រងវិទ្យាស្ថានវាយនភណ្ឌប្រពៃណីខ្មែរ បានឱ្យដឹងថា” ដើមឈើមួយប្រភេទនេះដុះនៅតាមតំបន់ដែលមានអាកាសសធាតុក្តៅសើម ហើយដើមឈើនេះក៏មានដុះនៅប្រទេសជប៉ុនផងដែល ដែលភាគច្រើនមានដុះនៅកោះ OKINAWA “។ កម្ពុជាគេអាចយកសំបកដើមព្រះហ៊ូតមកប្រើជាថ្នាំធម្មជាតិ សម្រាប់ព្យាបាលជំងឺផងដែរ។ តែសម្រាប់ប្រទេសជប៉ុន​គឺគេប្រើសម្រាប់តែបង្កើតពណ៌តែប៉ុណ្ណោះ។ ប្រជាជនជប៉ុនស្រលាញ់ពណ៌នេះណាស់។ “

កញ្ញា​ ​បានបន្តថា” ដោយសារតែដើមព្រះហ៊ូតមានប្រយោជន៏ច្រើនសម្រាប់ការងារផលិតពណ៌សម្រាប់ជ្រលក់សូត្រ ក៏ដូចជាប្រយោជន៍ផ្សេងទៀតទើបខ្ញុំដាំដើមនេះនៅទីនេះទុកសម្រាប់ប្រើប្រាស់ទៅថ្ងៃក្រោយ។

កញ្ញា​ មីដូរី បានមានប្រសាសន៍បញ្ជាក់ថា ” ការផលិតសូត្រដោយជ្រលក់ពណ៌ព្រះហ៊ូតវាពិតជាមានគុណភាពណាស់ យើងប្រើផលិតផលនេះកាន់តែយូរ វាកាន់តែមានភាពរលោភ្លឺនិងមានភាពជាប់ធន់ ហើយវាពិតជាសាកសមសម្រាប់មនុស្សគ្រប់ឋានៈ។ ប្រជាជនជប៉ុននិយមប្រើផលិតផលសូត្រចេញពីរោងចក្រយើងណាស់ ព្រោះជនជាតិជប៉ុនចូលចិត្តប្រើផលិតផលដែលផលិតដោយធម្មជាតិនិងមិនប្រើគីមី៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open