ពិតជាអស្ចារ្យមែន ! លោក ឌួង ឆាយ ជាកូនខ្មែរមួយរូបដែលកំពុងតែបើកក្រុមហ៊ុនធំ នៅទីក្រុង ឌូបៃ នៃប្រទេសអារ៉ាប់រួម ដែលជាប្រទេសលំដាប់មហាសេដ្ឋីរស់នៅ

កម្សាន្ត ៖ ជឿជាក់ថាមានពុកម៉ែបងប្អូនខ្មែរជាច្រើនពិតជាបានស្គាល់លោក ឌួង ឆាយ រួចមកហើយថាលោកគឺជាអ្នកជំនួញប្រុសម្នាក់ដែលមានភាពល្បីល្បាញខ្លាំងនៅក្នុងប្រទេសកម្ពុជា ក្រៅពីការធ្វើជំនួញលោក ឌួង ឆាយ ក៏ជាសប្បុរសជនមួយរូបដែលតែងតែជួយដល់ការងារសង្គម មិនដែលបាត់មុខឡើយ ។

យ៉ាងណាមិញបើយើងងាកមកចាប់អារម្មណ៍ពីជីវិតបុរសពោះម៉ាយរូបនេះវិញគឺថា ពេលនេះលោក ឌួង ឆាយ កំពុងតែស្នាក់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ហើយជាមួយគ្នានេះលោក ក៏កំពុងតែបើកក្រុមហ៊ុនដ៏ធំមួយនៅក្នុងទីក្រុងឌូបៃ នៃទឹកដីប្រទេសអារ៉ាប់រួមផងដែរ ។

 

សូមរំលឹកផងដែរថា នៅកាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះលោក ឌួង ឆាយ បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់លោក ដោយបានរៀបរាប់បែបនេះថា ៖ « បើកក្រុមហ៊ុនថ្មីនៅឌូបៃកាលពីឆ្នាំមុនដើម្បីធ្វើជំនួញទើមទទួលបានកាតសមាជិកប្រជាជននៃប្រទេសអារ៉ាប់រួម។ សូមអរគុណប្រទេសកម្ពុជាដែលបានផ្តល់កំណើតអោយខ្ញុំ សូមអរគុណប្រទេសសឹង្ហបុរីដែលបានផ្តល់ចំណេះដឹងការសិក្សារៀនសូត្រ សូមអរគុណប្រទេសអារ៉ាប់រួមដែលបានផ្តល់ឱកាសអោយខ្ញុំចាប់ផ្តើមមុខជំនួញអន្តរជាតិ ទឹកដីថ្មី ជោគជ័យថ្មី 2022 ចាប់ផ្តើមថ្មី » ៕

សូមទស្សនារូបភាពខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds