ផាន់ គ្រាន់ និង សៀវ ង៉ុ​យ ប្តេជ្ញាចិត្តដើម្បីដណ្តើម​ឱ្យបាន​ប្រា​ក់លាន ក្នុងកម្មវិធីំម៉ាសហ្វៃ

​ភ្នំពេញ​: អ្នកប្រដាល់ចាស់វស្សាចំនួនពីររូប ផាន់ គ្រាន់ និង សៀវ ង៉ុ​យ សុទ្ធតែ​បានបង្ហាញ​ការប្តេជ្ញាចិត្ត ដណ្តើម​ឱ្យបាន​ប្រា​ក់លាន ក្នុងការ​ប្រកួត​ម៉ា​រ៉ា​តុង​ដណ្តើម​ប្រាក់​លានក្នុងកម្មវិធីំម៉ាសហ្វៃ របស់ស្ថនីយទូរទ្សន៍ថោនដែលត្រូវតតាំង ជាមួយ​អ្នក​ប្រដាល់ សោម វិឆ័យ និង​ សំ អាន នា​ថ្ងៃអាទិត្យ​។​

​កីឡាករ សៀវ ង៉ុ​យ ដែលជាម្ចាស់​ខ្សែក្រវាត់ ​៤ ​ស្ថាប័ន បាន​និយាយថា​៖ «​ខ្ញុំ​បាន​ផ្លាស់​មក​នៅ​ក្លិប​អភិរក្ស​រុងរឿង ជិត​ ១ ​ខែ​ហើយ ហើយ​នេះ​ជាការ​ប្រកួត​លើក​ទី​២ ​របស់ខ្ញុំ​។ ក្នុងចំណោម​បេក្ខភាព​ដណ្តើម​ប្រាក់​លាន​លើក​នេះ ខ្ញុំ​ធ្លាប់បាន​ជួប សោម វិឆ័យ តែ​ ២​ នាក់​ទៀត មិន​ធ្លាប់​ជួប​ទេ​។ និយាយ​រួម​អ្នក​ទាំង​៣​នេះ មាន​ចំណុច​ល្អ​ម្យ៉ាងៗ​ម្នាក់ អ៊ីចឹង​ទោះ​ជួប​មួយណា ក៏​តានតឹង​ដែរ ប៉ុន្តែ​ខ្ញុំ​ត្រៀមខ្លួន​បានល្អ ហើយ​ប្តេជ្ញា​ថា នឹង​យកប្រាក់​លាន​នេះ​ឱ្យបាន​»​។ តែ​ទោះបីជា​យ៉ាងណា សៀវ ង៉ុ​យ ដែល​ទើបបាន​ផ្លាស់ប្តូរ​មក​នៅ​ក្លិប​អភិរក្ស​គុន​ខ្មែរ​រុងរឿង​របស់លោក​គ្រូ សួង បញ្ញា នោះ បាន​ប្តេជ្ញា​ថា នឹង​ដណ្តើម​ប្រាក់​លាន​នេះ​ឱ្យបាន​។​

​អ្នក​ប្រដាល់​វាយ​មក​ដកថយ ផាន់ គ្រាន់ បានអោយដឹងថា «​រយៈពេល​ ១ ​ខែ មកនេះ ខ្ញុំ​ខំប្រឹង​ហាត់​រហូត ដើម្បី​មក​ប្រកួត​ទម្ងន់ ៦៣,៥​ គីឡូក្រាម ហើយ​បេ​ក្ខ​ភាព​ដែល​ខ្ញុំ​ត្រូវ​ជួប​លើក​នេះ សុទ្ធតែ​វ័យក្មេង ដែល​ល្អ​ស៊ុ​ហ្វ និង​កម្លាំង អ៊ីចឹង​យើង​ត្រូវ​ពង្រឹង កម្លាំង និង​សុ​៊​ហ្វ​ឱ្យបាន​ច្រើន​។ អ្នក​ទាំង ​៣ ​នេះ ជួប​មួយណា​ក៏​តឹង​ដែរ ប៉ុន្តែ​ការចូល​លេង ប្រាក់​លាន​លើក​នេះ ខ្ញុំ​ប្តេជ្ញាចិត្ត នឹង​លើក​ស្លាក​ប្រាក់រង្វាន់ ៣,៤ លាន​រៀល​ឱ្យបាន​»។

មុន​ការដាក់ឱ្យ​ប្រកួត​ដណ្តើម​ប្រាក់​លាន ទាំង ផាន់ គ្រាន់ និង សៀវ ង៉ុ​យ មិនសូវ​បានបង្ហាញ​វត្តមាន នៅលើ​សង្វៀន​ប៉ុន្មាន​ទេ ហើយ​ការ ឃើញ​បាត់ៗ​នេះ ត្រូវបាន​គេ​គិតថា អ្នក​ទាំង ​២ ​នេះ អាច​នឹងមាន​បញ្ហា​ផ្នែក​កម្លាំង ហើយ​បច្ចេក​ទេស​ប្រកួត​ក៏​អាច​ធ្លាក់ចុះ ដែល​ពិបាក​ទប់ទល់​ជាមួយ​អ្នកជំនាន់ក្រោយ សំ អាន ជាពិសេស សោម វិឆ័យ ផងដែរ ខណៈ​អ្នកទស្សនា​ភាគច្រើន បានធ្វើការ​វាយតម្លៃ​តាម​ទស្សនៈ​ផ្ទាល់ខ្លួន​ថា អ្នកឈ្នះ​ប្រាក់​លាន លើក​នេះ អាចជា សោម វិឆ័យ ទៅវិញ​ទេ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds