នរណាមិនតក់ស្លុត! ក្រោយពីឃើញមិត្ដភិក្ដិជិតស្និតបែកគ្នាជាង២០ឆ្នាំ តែបែរជាមកត្រូវជួបរឿងបែបនេះ…
ថៃ៖ ថ្ងៃនេះ (១៨ មករា ឆ្នាំ) អតីតសិល្បះករដ៏ល្បីឈ្មោះអ្នកស្រី Noon – Sinitha Boonyasak បានធ្វើដំណើរមកកាន់លំនៅឋាន អតតីដៃគូរសម្ដែងដ៏ល្បីល្បាញរួមគ្នារបស់លោកស្រី នៅឯវត្តសាខន សូនប្រាចាសាន ដើម្បីមកចូលរួមកាន់ទុក្ខ លោក Michael Poupart ដែលបានទទួលមរណភាពនៅគេហដ្ឋានរបស់លោកកាលពីថ្ងៃទី១៦ ខែមករា កន្លងទៅបន្ទាប់ពីលោកបានស្លាប់ដោយសារបញ្ហានៃការធ្លាក់ទឹកចិត្តក្រោយពីរស់នៅជាមួយវាអស់រយៈពេល២ឆ្នាំ និងដោយសារមានបញ្ហានៃជំងឺខ្សោយសាច់ដុំ។
ក្នុងនោះអ្នកស្រី Sinitha បានទៅគោរពវិញ្ញាណក្ខន្ធ និងនិយាយជាមួយគ្រួសាររបស់លោក « Michael » និងនិយាយរៀបរាប់ទាំងក្ដីក្ដុកក្ដួល អំពីដៃគូរសម្ដែងរបស់លោកស្រីជាមួយនឹងលោក Michael ដែលអ្នកទាំងពីរបានចាប់ដៃគ្នាជាគូរសម្ដែងអស់រយះពេល១០ឆ្នាំជាមួយគ្នា ដោយអ្នកស្រីបាននិយាយថាលោក Michael គឺជាដៃគូរសម្ដែងដ៏ល្អឥតខ្ចោះសម្រាប់អ្នកស្រី នឹងជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ម្នាក់ផងដែរ។
ក្រោយពីសម្ដែងជាមួយគ្នាអស់រយះពេល១០ឆ្នាំអ្នកស្រី Sinitha និងលោក Michael បានបំបែកគ្នាទៅបម្រើការងារនៅបុស្ដិ៍ស្ថានីយ៍ផ្សេងៗពីគ្នាចាប់តាំងពីពេលនោះមក ដោយអ្នកស្រីខកខានជួបគ្នាអស់រយះពេល១៨ឆ្នាំមកហើយ។
ប៉ុន្ដែអ្វីដែលមកនឹកស្មាននឹងធ្វើឲ្យអ្នកស្រីមានក្ដីក្ដុកក្ដួលខ្លាំងនោះ បែរជាមកត្រូវជួបមិត្ដភិក្ដ ដែលបានស្លាប់ចោលអ្នកស្រីទៅវិញធ្វើឲ្យអ្នកស្រីទទួលយកមិនបាននៅក្នុងការបាត់បង់មិត្ដភិក្ដដ៏ល្អដូចជាលោក Michael និងបានបួងសួងឲ្យវិញ្ញាណក្ខ័ន្ធរបស់លោកទៅកាន់សុគតិភពផងដែរ៕