សិស្សសាលា​វៀតណាម​ម្នាក់ បាន​ស្លាប់​ ​ក្រោយ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ Pfizer ដូសទី​២

ហាណូយ៖ សិស្សសាលា​វៀតណាម​ម្នាក់​នៅក្នុង​ខេត្ត​ភូ ថូ បាន​ស្លាប់​កាលពី​ថ្ងៃ​អង្គារ​ក្រោយ​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ក្រុមហ៊ុនហ្វាយ​ហ្សឺ​(Pfizer)​ដូសទី​២។

​សារព័ត៌មាន​ក្នុងស្រុកវៀតណាម​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ បានអោយដឹងថា ក្មេងស្រី​រងគ្រោះ​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​ដូសទី​១​កាលពី​ថ្ងៃ​៣​ធ្នូ ឆ្នាំ​២០២១ និង​ក្រោយមក​មាន​អារម្មណ៍​ធី​ងធោង​និង​ពិបាក​ដកដង្ហើម​។​ក្រោយ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ នាង​បាន​ជាសះស្បើយ​។​

​ក្រោយ​ការចាក់​ដូ​សទី​២​កាលពី​ថ្ងៃ​ចន្ទ​បាន​២០​នាទី ក្មេងស្រី​មាន​អារម្មណ៍​តឹងទ្រូង ចង់​ក្អួត​និង​ពិបាក​ដកដង្ហើម​ហើយ​សន្លប់​។​នាង​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ តែ​បាន​ក្អួត​ឈាម សប់​និង​បេះដូង​​លែង​ដើរ​។​

​នាយកដ្ឋាន​សុខាភិបាល​ខេត្ត​មិន​ទាន់​ប្រកាស​ពី​មូលហេតុ​នៃ​ការស្លាប់​របស់​ក្មេងស្រី​នេះ​ជា​ផ្លូវការ​នៅឡើយ​ទេ​។​

​វៀតណាម​បច្ចុប្បន្ន​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​របស់​ក្រុមហ៊ុន Pfizer​សំរាប់​កុមារ​អាយុ​១២​ដល់​១៧​ឆ្នាំ​។​ក្មេង​៤​នាក់​មក​ហើយ អាយុ​១២ និង​១៦​ឆ្នាំ​បាន​ស្លាប់​ក្រោយ​ការចាក់​វ៉ាក់សាំង​កូវី​ដ​១៩​នៅ​វៀតណាម​​កាលពី​ឆ្នាំមុន​។​ ស្ត្រី​អាយុ​២៣​ឆ្នាំ​ម្នាក់​ក៏​បាន​ស្លាប់​ក្រោយ​ចាក់​វ៉ាក់សាំង​Pfizer​ដូសទី​២​នៅ​ដើម​ខែ​មករា​នេះ​។​

​កន្លងមក​អាជ្ញាធរ​បាន​និយាយថា មូលហេតុ​នៃ​ការស្លាប់​របស់​ពួកគេ​មក​ពី​ប្រតិកម្ម​ជ្រុល​ចំពោះ​វ៉ាក់សាំង​។​

អ្នកជំងឺ​កូវី​ដ​ចំនួន​១៥២​នាក់​ទៀត​បាន​ស្លាប់​កាលពី​ថ្ងៃ​២០​មករា​ដែល​នាំ​អោយ​ចំនួន​អ្នក​ស្លាប់​ដោយកូវី​ដ​១៩​នៅ​វៀតណាម​ឡើងដល់​៣៦.២៦៦​នា​៧​លាន​នាក់​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds