កម្ពុជាអំពាវនាវឱ្យបញ្ឃប់នូវរាល់សកម្មភាពហឹង្សានៅទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារដែលគួរឱ្យស្អប់ខ្ពើមទៅលើទីតាំងស្តុកប្រេងក្នុងទីក្រុងអាប៊ូដាប៊ី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលបានធ្វើអោយបាត់បង់ជីវិតជនស៊ីវិល និងការខូចខាតទ្រព្យសម្បត្តិ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសដែលបណ្ដាញព័ត៌មានទទួលបាននាយប់ថ្ងៃតី២០ មករា នេះ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា កម្ពុជាអំពាវនាវឱ្យបញ្ឃប់នូវរាល់សកម្មភាពហឹង្សាដែលធ្វើអោយប៉ះពាល់ដល់សន្តិភាព ស្ថេរភាព និងសន្តិសុខនៅក្នុងតំបន់ និងដល់អាយុជីវិតជនស៊ីវិល៕