បណ្តាផ្សារនិងហាងនៅអាម៉េរិក អស់ទំនិញនៅពេលអូមីក្រុងវ៉ៃលុក
អាមេរិក៖ ខណៈវីរុសអូមីក្រុងកំពុងវាយប្រហារទូទាំងសហរដ្ឋអាម៉េរិក បណ្តាហាងទំនិញនៅតាមផ្សារទំនើបនៅទីនោះបានក្លាយជាសញ្ញាចុងក្រោយនៃការរំខានលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ប្រទេសបង្កឡើងដោយជំងឺឆ្លងរាតត្បាត។
អ្នកទិញទំនិញម្នាក់នៅសង្កាត់ជាយក្រុងវ៉ាស៊ីនតោន បានងោយដឹង ថា «វាមិនអាក្រក់ដូចកាលពីថ្ងៃអាទិត្យទេ តែធ្នើទំនិញជាច្រើននៅតែអត់ទំនិញ ផលិតផលជាច្រើនបានបាត់អស់»។ ការខ្វះទំនិញនិញនេះបង្កឡើងដោយជំងឺកូវីដ១៩ ដែលដំបូងខ្វះក្រដាសអនាម័យ និងក្រោយមកទំនិញមួយចំនួនធំក៏អស់ពីស្តុក មួយផ្នែកបណ្តាលមកពីអាកាសធាតុរដូវត្រជាក់ ដូចជាព្យុះទឹកកក។
សាស្ត្រាចារ្យខាងការគ្រប់គ្រប់ខ្សែសង្វាក់ផ្គត់ផ្គង់នៅសកលវិទ្យាល័យស៊ីរ៉ាឃ្យូស លោកផាទ្រិក ផេនហ្វៀល បាននិយាយថា ការផ្ទុះកូវីដនៅរលកមុនៗបានបង្កផលប៉ះពាល់នៅផ្នែកផ្សេងៗរបស់ប្រទេសអស់ពេលមួយរយៈ ដោយអនុញ្ញាតអោយហាងលក់គ្រឿងទេសអាចលៃលកស៊ឺរ៉េទំនិញរបស់គេបាន តែ«ចាប់តាំងពីអូមីក្រុងរាតត្បាតមក វាបង្កផលប៉ះពាល់អាម៉េរិកទាំងមូលភ្លាមៗតែម្តង។
លោកថា ហាងនិងផ្សារគ្រឿងទេសជាច្រើន ព្រមទាំងអ្នកផលិតស្បៀងអាហារ កំពុងប្រឈមការខ្វះបុគ្គលិកកម្មករធ្វើការដោយសារពួកគេមួយចំនួនធំឈប់សម្រាក ឬកំពុងជាប់ធ្វើចត្តាឡីស័ក»។
បន្ថែមលើបញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ នៅមានបញ្ហាផលិតស្បៀងអោយបានគ្រប់គ្រាន់ ការដឹកជញ្ជូនវានិងសូម្បីតែលើកដាក់វាចុះពីយានយន្តចូលហាង។បញ្ហាទាំងនេះហើយដែលនាំអោយផ្សារជាច្រើននៅអាម៉េរិកខ្វះទំនិញដាក់លក់នៅតាមធ្នើ និងកំហិតការទិញរបស់អតិថិជន។
សហរដ្ឋអាម៉េរិកកំពុងជួបកំណើនខ្លាំងបំផុតនៃការឆ្លងកូវីដ១៩បង្កឡើងដោយវីរុសអូមីក្រុង ហើយ អ្នកជំនាញរូបនេះ ព្រមានថា ការខ្វះទំនិញ ជាពិសេសទំនិញស្រស់ៗនៅតាមហាងតាមផ្សារអាចនឹងបន្តមានរហូតដល់ចុងខែមីនា មុនអ្វីៗវិលមករកធម្មតាវិញ៕