ផ្អេីល ពេញ សិល្បះ ប្រទេសថៃ ….! អតីតតារាសម្តែងថៃ Michael Pupartសម្រេចចិត្ត បញ្ចប់ជីវិត ខ្លួន ឯងដោយគ្រាប់កាំ.ភ្លេី.ង ដោយសារតែ រឿងមួយនេះ….!
ថ្មីៗនេះដំណឹងដ៏គួរឱ្យរន្ធត់ និង សោកស្តាយមួយបានកើតឡើង ពេញសង្គមសិល្បៈថៃ ក្រោយអតីតតារាសម្តែងល្បីនាសម័យ ៩០ ជាង លោក Michael Pupart បានបាញ់សម្លាប់ខ្លួនឯងក្នុងផ្ទះ នៅយប់ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២២ វេលាម៉ោងប្រមាណជាង ១១ និង ៣០ នាទីយប់។
យោងតាមការបញ្ជាក់ពីមន្ត្រីជំនាញបានឱ្យដឹងថា អតីតតារាសម្តែងប្រុសរូបនេះបាន ត្រូវបានសមាជិកក្រុមគ្រួសារប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម នៅបន្ទប់គេងជាន់ទី ២ ដោយសាកសពមានស្នាមកាំភ្លើងត្រង់ក្បាល ហើយបានរកឃើញបន្ទះគ្រាប់កាំភ្លើងប្រវែង ០.២២ ចំនួន មួយបង់នៅក្បែរគាត់។
ក្រុមគ្រួសារបានបញ្ជាក់ថា លោក Michael មិនមានទំនាស់ជាមួយនរណាឡើយ ហើយក៏មិនមានឮសំឡេងវាយប្រតប់ឈ្លោះគ្នាអ្វីដែរ។ តែគេបានដឹងថាតារាប្រុសរូបនេះ គឺមានជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ ដោយលោកធ្លាប់ជាតារាសម្តែងល្បីនាសម័យ ៩០ ជាង តែក្រោយមកនៅចុងឆ្នាំ ២០០៨ គាត់បានធ្លាក់ខ្លួនមានជំងឺប្រចាំកាយសុខភាពមិនរឹងមាំ ដែលតម្រូវឱ្យលោក
ត្រូវសម្រាកព្យាបាលនៅផ្ទះ មិនអាចសម្តែងបានទៀតនោះឡើយ ដែលជាហេតុនាំឱ្យគេសន្និដ្ឋានថា ជំងឺបាក់ទឹកចិត្តរបស់លោកបានកើតឡើងនៅពេលនោះ ហើយវាក៏ធ្ងន់ធ្ងររហូតលោកបានសម្រេចចិត្តបញ្ចប់ជីវិតខ្លួន ជាជម្រើសចុងក្រោយ៕