ថៃ ប្រកាសរកឃើញ ករណីស្លាប់លើកដំបូងពីវីរុសបំប្លែងថ្មីអូមីក្រុង

ថៃ៖ ក្រសួងសុខភាពសាធារណៈរបស់ថៃឡង់ដ៍ប្រកាសរកឃើញ ករណីស្លាប់លើកដំបូងពីវីរុសបំប្លែងថ្មីអូមីក្រុងកាលពីអាទិត្យ ទៅលើស្រ្តីមានវ័យចំណាស់ម្នាក់មានអាយុ៨៦ឆ្នំាមកពីខេត្តសុងក្លា ភាគខាងត្បូងប្រទេស។ នេះបើយោងតាមប្រពន្ធ័ផ្សព្វផ្សាយរបស់ថៃ និងទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

តាមសេចក្តីរាយការណ៍ បានឱ្យដឹងថា ស្រ្តីវ័យចំណាស់នោះត្រូវគេតាមដានសុខភាពរបស់គាត់រយៈពេល១ខែមកហើយ ដោយបានរកឃើញមានវិជ្ជមានវីរុសបំប្លែងថ្មីអូមីក្រុង។ ក្រោយមកទៀត ត្រូវគេដាក់ឱ្យធ្វើចត្តាឡីស័កតំាងពីពេលនោះមក។

របាយការណ៍ពីក្រសួងសុខភាពសាធារណៈដដែលបានគូសបញ្ជាក់ទៀតថា ស្រ្តីដែលមានវ័យចាស់ជរារូបនោះមានប្រវត្តិជំងឺភ្លេចភ្លំាង និងវង្វេងច្រើនមួយរយៈចុងក្រោយ។ 

កាលពីថ្ងៃអាទិត្យរកឃើញការចម្លងថ្មីប្រមាណជា ៨,០៧៧ករណី និងស្លាប់ក្នុង១ថ្ងៃចំនួន៩នាក់ ដែលចំនួនអ្នកឆ្លងសរុបត្រូវកើនឡើងដល់២.៣លានករណី និងស្លាប់ជិតដល់២២,០០០នាក់ចាប់តំាងពីការផ្ទុះឡើងនូវវីរុសកូវីដ១៩ ក្នុងឆ្នំា២០២០នោះមក។

គួររំលឹកផងដែរថា ប្រទេសថៃបានចាក់វ៉ាក់សំាងចំនួន២ដូសដល់ប្រជាពលរដ្ឋប្រមាណជា៧២លាននាក់ ស្មើនឹង៦៦% ហើយអ្នកដែលបានចាក់ដូសជម្រុញមានត្រឹមតែ១៤៩%ប៉ុណ្ណោះ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds