មហាជននាំ គ្នា រំភេីប គ្រប់គ្នា ក្រោយ ឃេីញ អ្នកនាង ឱក សុគន្ធកញ្ញាប្រារព្ធ ពិធី ដឹងគុណ គ្រូយ៉ាងអធឹកអធ័មបែបនេះ..!
ថ្មីៗនេះ សិល្បករ-ការិនីជាច្រើន បានធ្វើការផ្តើមគំនិតរៀបចំកម្មវិធីបុណ្យចម្រើនព្រះជន្មជូនព្រឹទ្ធាចារ្យសិល្បៈខ្មែរ វីរសិល្បករ ព្រឿង ឈៀង ដើម្បីជាការរំឭកដឹងគុណនៃការលះបង់ដ៏ធំធេងរបស់លោកគ្រូ នៅពីក្រោយភាពជោគជ័យរបស់សិល្បករ និង ផ្ទាំងទស្សនីយភាពធំៗជាងច្រើនតែងតែមានលោកនៅពីក្រោយភាពជោគជ័យទាំងនោះ។
មកដល់ថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២២ នេះ ក្នុងកម្មវិធីបុណ្យចម្រើនព្រជន្មជូនវីរសិល្បករ ព្រឿង ឈៀង ដែលបានរៀបចំនៅវត្តបុទុមវតីរាជវររាម គេក៏បានឃើញវត្តមានសិល្បករ -ការិនីជាច្រើនបានចូលរួមភ្ជាប់ជាមួយនឹងទឹកចិត្តរំភើបខ្លាំង ចំពោះការរៀបចំកម្មវិធីដើម្បីសំពះដឹងគុណដ៏មានអត្ថន័យជូន វីរសិល្បកររូបនេះ។
ក្នុងនោះ ក៏បានឃើញវត្តមានរបស់ កំពូលតារាចម្រៀងស្រី ឱក សុគន្ធកញ្ញា បានចូលរួមចំណែកក្នុងកម្មវិធីនេះដែរ ព្រមទាំងបានបង្ហោះរូបភាព និងសារបង្ហាញពីអារម្មណ៍មានចិត្ត
រំភើបខ្លាំង ក្រោយពីបានធ្វើការគោរពដឹងគុណចំពោះលោកគ្រូ ព្រឿង ឈៀង ដែល អ្នកនាង ទម្លាយពីទំហំចិត្តសែនគោរពស្រឡាញ់ ដោយលើកឡើងថា លោកគ្រូប្រៀបដូចជាឪពុកម្ដាយទី ២ សម្រាប់អ្នកនាង និង សិល្បករជាច្រើនទៀត។
សារនោះ អ្នកនាង ឱក សុគន្ធកញ្ញា បានរៀបរាប់ថា ៖«ក្នុងនាមកូនជាលិល្បការិនីមួយរូប និងជាអតីតនាថការីរបាំ កូនពិតជារំភើបសម្រាប់ថ្ងៃនេះ ដែលកូនបានមានឱកាសក្រាបសំពះស្រង់ទឹកជូនលោកគ្រូដែលជាឳពុកម្តាយទី២ ជាការគោរពដឹងគុណបំផុតនូវការលះបង់ស្ទើរពេញមួយជីវិត ដើម្បីសិល្បៈវប្បធម៌ជាតិ និងជាពិសេសបង្ហាត់បង្រៀន ផ្ទេរចំណេះជំនាញដល់សិស្សៗគ្រប់រូបឥតហត់នឿយ ទោះលោកមានព្រះជន្មច្រើនហើយក៏ដោយ។ ថ្ងៃនេះកូនពិតជារំភើបដែលបានរួមចំណែកក្នុងកម្មវិធីចម្រើនព្រះជន្មលោកគ្រូក៏ដូចជាការគោរពដឹងគុណគ្រូដ៏មានអត្ថន័យបំផុត កូនសូមបួងសួងវត្ថុសក្តិសិទ្ធិក្នុងលោកតាមបីបាច់ថែរក្សាលោកគ្រូ អ្នកគ្រូ ជាវីរសិល្បករ ជា “មរតកមនុស្សរស់” សូមលោកមានសុខភាល្អបរិបូរណ៍ អាយុយឺនយូរ ជាម្លប់នៃកូនៗជាសិល្បករបន្តវេណ និងក្នុងបុព្វហេតុរក្សាវប្បធម៌នៃដួងព្រលឹងជាតិខ្មែរ»។
ជាមួយគ្នានោះដែរ កំពូលតារាស្រីរូបនេះ ក៏បានធ្វើការគោរពអរគុណចំពោះ អ្នកគ្រូ លោកគ្រូ អ្នកមានគុណផ្សេងៗទៀតក្នុងវិស័យនេះផងដែរថា ៖ «ឆ្លៀតក្នុងឱកាសនេះ កូនសូមគោរពអរគុណ និង គោរពដឹងគុណ អ្នកគ្រូឃួន អ្នកគ្រូមុំ និងលោកគ្រូ អ្នកគ្រូទាំងអស់ដែលលោកបានបង្ហាត់បង្រៀនខ្ញុំ ដែលលោកទាំងអស់ ជាប្រទីបបំភ្លឺផ្លូវជាការផ្តល់មូលដ្ឋានគ្រឹះ និងជាចំណែកដ៏ធំដែលធ្វើអោយកូនមានថ្ងៃនេះ។ កូននឹងចងចាំនូវរាល់បណ្តាំលោកគ្រូ អ្នកគ្រូ រួមថែរក្សាសិល្បៈ វប្បធម៌ ក្នុងទម្រង់ជាខ្មែរ ” បុរាណមិនយឺត សម័យមិនបរទេស” ដោយក្តីគោរពដឹងគុណពីកូន ១៥.០១.២០២២»៕