ឌួង ឆាយ បង្ហាញចំណាប់អារម្មណ៍បែបនេះ ក្រោយ កម្លាំងសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងរបស់ អ្នកស្រី ដេត ម៉ាលីណា
នៅកាលពីវេលាម៉ោង០៣រសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ កម្លាំងសមត្ថកិច្ច ជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃចុះត្រួតពិនិត្យទីតាំងលក់គ្រឿងសំអាងមួយកន្លែង ជាផលិតផលប្រ៊េន DMLN ដែលមានម្ចាស់ឈ្មោះអ្នកស្រី ដេត ម៉ាលីណា អតីតប្រពន្ធលោក ឌួង ឆាយ ។
យ៉ាងណាមិញទីតាំងលក់គ្រឿងសំអាងមួយកន្លែងនេះ គឺស្ថិតនៅផ្ទះលេខ៤៧២ ផ្លូវលេខដោនថោន៧ ភូមិគោកចំបក់ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោយទទួលពាក្យបណ្ដឹងជនរងគ្រោះ ប្រើប្រាស់រងផលប៉ះពាល់ដល់ស្បែក។
ជាមួយគ្នានេះដែរអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលនោះគឺបន្ទាប់ពីកម្លាំងសមត្ថកិច្ច ជំនាញគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយក្រសួងមហាផ្ទៃ ចុះត្រួតពិនិត្យយទីតាំងលក់គ្រឿងសំអាងរបស់អតីតភរិយារបស់ខ្លួនហើយនោះស្រាប់តែលោក ឌួង ឆាយ បានបង្ហោះសំណេរនៅលើអាខោនហ្វេសប៊ុកផេករបស់ខ្លួនថា ៖
« មានគេខលមកសួរខ្ញុំជាច្រើនមានទាំងអ្នកដែលចោ ទខ្ញុំទៀតថាខ្ញុំធ្វើ បា ប នាង។ ចុះពេលនាងស្រវឹ.ងបើកឡានបុ.កទ្រូងផ្លូវមិចបានមិនចោ ទខ្ញុំផងថាខ្ញុំអ្នកបញ្ជាអោយនាងផឹកហើយអោយនាងបើ កឡានបុ កទ្រូងផ្លូវ។ បើខ្ញុំបានធ្វើខ្ញុំមិនខ្លាចនឹងបញ្ចេញ និងទទួលនោះទេ។ ពីព្រោះមនុស្សខ្ញុំហ៊ានធ្វើហ៊ានទទួលពោរពេញដោយការទទួលខុសត្រូវតាំងពីដើមរហូតមកដល់ពេលនេះ។
ហើយលោកឯងមានបុណ្យស័ក្តតួនាទីជាស្អីដែរបានលោកឯងអន្តរាគមន៍រឿងគេនឹងលោកឯងជាស្អីដែរហាសបានដើរកាងគេកាងឯងគ្រប់រឿងចឹងហើយមកចោទខ្ញុំទៀត។ មានមុខមាត់ប៉ុណ្ណាណីជាប់សាច់ឈាមអ្នកធំទៀតប៉ុន្តែដើរកាងតែរឿងគ្រួសារគេ រឿងរកសុីខុសច្បាប់គ្រប់ប ទល្មើ ស។ ហើយអាជ្ញាធរជាតិ និងព្រះរាជអាជ្ញារងទាំងមូលខ្លាចគាត់ មិនហ៊ានអនុវត្តច្បាប់ទាំងដែលមានប ទល្មើ សតើ អោយប្រជាពលរដ្ឋទៅជឿជាក់រំពឹងលើអ្វីទៀត? មាសសុទ្ធមិនខ្លាចភ្លើង ឌួង ឆាយ ៕