គួរអរគុណប្រពន្ធ!ឡានចោរលួចតែរកឃើញវិញស្រួល ដោយសារប្រពន្ធលួចដាក់GPS តាមដានប្ដី

ចោរបានទម្លុះចូលមកក្នុងផ្ទះហើយយករថយន្តមួយគ្រឿងចេញទៅ តែតាមយកមកវិញបាន ដោយសារប្រពន្ធម្ចាស់រថយន្តបានភ្ជាប់ GPS ក្នុងរថយន្តព្រោះខ្លាចប្ដីលួចទៅដើរលេង ធ្វើឲ្យបុរសជាប្ដីស្រឡាំងកាំងជាខ្លាំង។ ហេតុការណ៍នេះ បានកើតឡើងនៅប្រទេសថៃ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីពេលកន្លងទៅថ្មីៗ មានករណីចោរលួចរថយន្ដម៉ាក ISUZU ស្លាកលេខ ឧប៊ុនរាជឋានី ប្រទេសថៃ ដោយចោរចូលលួចដល់ក្នុងផ្ទះទាំងដែលសោររថយន្តទុកនៅក្នុងផ្ទះសោះ។ ក្រោយពេលកើតហេតុ ស្ត្រីជាប្រពន្ធបានទូរស័ព្ទប្ដឹងប៉ូលីសមូលដ្ឋាននៅខេត្តឧប៊ុនរាជឋានី ហើយរង់ចាំប៉ូលីស​មកសាកសួរនៅផ្ទះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាង ពីយ៉ានុត បានផ្ដល់ចម្លើយទៅប៉ូលីសថា ខ្លួនអាចត្រួតពិនិត្យការគេចខ្លួនរបស់ចោរតាមរយៈ GPS នៅក្នុងទូរស័ព្ទដៃរបស់ខ្លួនបាន ព្រោះខ្លួនធ្លាប់យកឧបករណ៍តាមដានដាក់នៅក្នុងរថយន្តប្ដីរបស់ខ្លួន​ហើយពេលនេះរថយន្តដែលត្រូវចោរលួចស្ថិតនៅម្ដុំបានដនឃេ ឃុំខាមយ៉ៃ ស្រុកកណ្ដាល ក្រុងខេត្តឧប៊ុនរាជឋានី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្នាក់ងារប៉ូលីសក៏បានធ្វើការស្ទាក់ចាប់នៅកន្លែងដែលនាង ពីយ៉ានុត ប្រាប់ហើយក៏បានរកឃើញរថយន្ត​ដែលចោរបានលួចយកទៅ ឡាននោះត្រូវបានដោះស្លាកលេខចេញតែមិនប្រទះឃើញជនសង្ស័យនោះទេ។ នាង ពីយ៉ានុត បា​នបង្ហាញពីហេតុការណ៍ដែលបានកើតឡើងថា ខ្លួននិងស្វាមីកំពុងតែធ្វើកិច្ចការ​នៅផ្ទះ ស្រាប់តែឮសំឡេង​រថយន្តបើកចេញទៅ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយមិនបានដឹងថាអ្នកណាជាអ្នកបើក ព្រោះកូនសោរឡានក៏នៅក្នុងផ្ទះនៅឡើយ តែពេលដែល​ប្រាកដចិត្តថា ត្រូវចោរលួច ទើបស្វាមីប្រញ៉ាប់នាងចេញទៅតាមរកទាំងអារម្មណ៍ភិតភ័យ។ តែសំណាងល្អ ពេលនោះ​នឹកឃើញថា ធ្លាប់លួចដាក់ប្រព័ន្ធ GPS នៅក្នុងរថយន្តរបស់ស្វាមី ដើម្បីតាមដានសកម្មភាពរបស់ស្វាមីថា លួចទៅដើរលេង ឬផឹកស្រាជាមួយមិត្តភក្ដិដែរឬទេ?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពេលបើកប្រព័ន្ធ GPS ក៏ប្រទះឃើញឡានរបស់ខ្លួនកំពុងត្រូវបានចោរបើកសំដៅទៅតាមផ្លូវមួយកន្លែង ទើបប្រញ៉ាប់ទាក់ទងភ្នាក់ងារប៉ូលីសឲ្យទៅត្រួតពិនិត្យស្ទាក់ចាប់នៅម្ដុំនោះ។ ពេលនោះដែរ មាន​ពលរដ្ឋចិត្តល្អម្នាក់ បានដឹងពត៌មានការលួចឡាននេះ ក៏បានជួយត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពនៅផ្ទះគាត់ រហូតរកឃើញថា ជនសង្ស័យបាននាំរថយន្តចតទៅទុកក្នុងផ្ទះចាស់មួយ ហើយក៏ប្រញ៉ាប់គេចខ្លួនចូលទៅក្នុងមួយខ្នងទៀត។ ចុងក្រោយភ្នាក់ងារប៉ូលីសបានត្រឹម​យក​រថយន្តប្រគល់ជូនម្ចាស់ដើមវិញ តែជនសង្ស័យ​ចាប់ពុំបាន កំពុងស្រាវជ្រាវបន្ត៕

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds