អបអរសាទរផង!! អម្ពរ ទេវី រំភើបចិត្តខ្លាំង ពេលក្លាយជាជីដូនគេលើកដំបូង ថែមទាំងដាក់ឈ្មោះចៅយ៉ាងពីរោះថា….

ប្រិយមិត្តដែលនិយមតាមដានរឿងភាគខ្មែរ ភាគតិចណាស់ដែលមិនស្គាល់អ្នកនាង អម្ពរ ទេវី តារាភាគយន្តជើងចាស់ដ៏ល្បីល្បាញ ហើយបើទោះបីជាពេលនេះ អ្នកនាងឃ្លាតឆ្ងាយពីការងារសិល្បៈដោយងាកទៅរស់នៅប្រើជីវិតឯកជនសាងគ្រួសារជាមួយស្វាមី និង បង្ហើតកូន រស់នៅប្រកបដោយសុភមង្គល។

និយាយដល់ជីវិតគ្រួសារ ថ្មីៗនេះ អ្នកនាង អម្ពរ ទេវី បានបង្ហោះសារប្រាប់ពីដំណឹងដ៏វិសេសមួយសម្រាប់គ្រួសារអ្នកនាង ដោយអ្នកនាងទទួលបានចៅប្រុសលើកដំបូងដ៏គួរឱ្យស្រឡាញ់ម្នាក់។ ចៅប្រុសតូចទើបនឹងសម្រាលឃើញពន្លឺព្រះអាទិត្យរបស់តារាភាពយន្តដ៏ល្បីល្បាញរូបនេះ មានឈ្មោះយ៉ាងពីរោះថា Lionel G Phirun ហៅ អានន្ទ។

ខណៈទទួលបានតំណក់ឈាមចៅប្រុសដំបូងស្នងត្រកូលគ្រួសារ អ្នកនាង អម្ពរ ទេវី បានរៀបរាប់ដោយក្ដីរំភើបចិត្តថា ៖ «ជម្រាបសួរ ពុកម៉ែ អ៊ំ ពូ មីង បងប្អូនទាំងអស់គ្នា ថ្ងៃនេះនាងខ្ញុំបានទទួលនូវកាដូពិសេសមួយដ៏អស្ចារ្យនោះគឺជាកំណើតចៅប្រុសដំបូងរបស់នាងខ្ញុំឈ្មោះ Lionel G Phirun ហៅ (អានន្ទ) Anun ជាទីស្រឡាញ់ ដែលបានចាប់កំណើតក្នុងក្រុមគ្រួសាររបស់យើង។ ជាក្ដីសោមនស្ស ដ៏ពន់ពេក និងជាអារម្មណ៍ដ៏ពិសេស ក្នុងនាមជាជីដូនមួយរូប និង ជាម្ដាយក្មេក។ ម៉ាក់ សូមជូនពរកូនឆាប់មានសុខភាពល្អប្រសើរឡើងវិញ និងសូមជូនពរឱ្យចៅប្រុសមានសុខភាពល្អ ប្រាជ្ញាវាងវៃ ជាបុគ្គលដ៏ល្អ មានគុណធម៌ សប្បុរស និង ភាពកក់ក្ដៅពីអ្នកផងទាំងពួង»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds