រាជរដ្ឋាភិបាល ចេញសារាចរស្ដីពីការជំរុញការចាក់វ៉ាក់សាំង covid 19

ភ្នំពេញ៖ ខណៈដែលប្រទេសជាតិត្រូវបើកដំណើរការពេញលេញឡើងវិញលើគ្រប់វិស័យ ហើយស្ថានភាពជំងឺកូវីដ19 លើកម្ពុជាស្ថិតនៅក្នុងសភាពធូរស្រាល និងឯកគ្រប់គ្រងបាន រាជរដ្ឋាភិបាល ចេញសារាចរស្ដីពីការជំរុញការចាក់វ៉ាក់សាំង covid 19 និងការពង្រឹងការអនុវត្តវិធានការសុវត្ថិភាពសុខាភិបាលដើម្បីប្រយុទ្ធនិងទប់ទល់ការឆ្លងរាលដាលនៃជំងឺកូវីដ19 ជាពិសេសមេរៀនបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។

ការចេញសារាចរនេះបន្ទាប់ពីពិនិត្យឃើញថា ប្រជាជនមួយចំនួននៅតែមិនទាន់បានចាក់វ៉ាក់សាំង covid-19 ដុសមូលដ្ឋានបានពេញលេញនៅឡើយ និងចំនួនប្រជាជនដែលបានទទួលកាត់តបាសាំងដូចជំរុញនៅមានតិចតួចនៅឡើយ  បើប្រៀបធៀបទៅនឹងប្រជាជនដែលបានចាក់វ៉ាក់សាំងដុសមូលដ្ឋានរួច ទន្ទឹមនេះប្រជាជនមួយចំនួន ហាក់បាននិងកំពុងធ្វើការធ្វេសប្រហែស ក្នុងការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសវិធានការ៣ កុំនឹង ៣ ការពារដែលអាចជាកត្តាប្រឈមនឹងការផ្ទុះឆ្លងរាលដាលមេរោគ covid 19 ក្នុងសហគមន៍ជាថ្មីម្ដងទៀត។

នៅក្នុងសរាចររបស់រាជរដ្ឋាភិបាលបានធ្វើការណែនាំ ដល់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង covid 19 ក្នុងក្របខណ្ឌទូទាំងប្រទេសគណៈអភិបាលរាជធានី ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធផ្សេងទៀតត្រូវជំរុញ និងបង្កើនល្បឿននៃការចាក់វ៉ាក់សាំងកូវីដ19 ទាំងដុសមូលដ្ឋានទាំងដុសជំរុញ ដែលជាខ្សែក្រវ៉ាត់ទីមួយ និងជាយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាលក្នុងសមរភូមិប្រយុទ្ធនឹងជំងឺកូវីដ19 ជូនប្រជាជននៅក្នុងភូមិសាស្ត្រស្ថិតនៅក្រោមសមត្ថកិច្ចរបស់ខ្លួនឲ្យសម្រេចបានឆាប់រហ័ស ដើម្បីធានាឲ្យបាននៅពេទ្យសម្ភសហគមន៍រឹងមាំពិតប្រាកដមួយ សំដៅទប់ស្កាត់និងកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការឆ្លងរៀលដែលនៃមេរោគបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង។

ក្នុងសារាចរដដែលបន្ថែមថា ការអនុវត្តការចាក់វ៉ាក់សាំងកូវីដ19 ជូនប្រជាជនជាក់ស្ដែងនៅតាមមូលដ្ឋានជាពិសេសការសម្របសម្រួលក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងឲ្យត្រូវទៅនឹងស្ថានភាពជាក់ស្ដែងនៅក្នុងមូលដ្ឋាននិមួយៗ និងធានាការផ្គត់ផ្គង់ឱ្យទាន់ពេលវេលា និងមិនត្រូវខ្វះវ៉ាក់សាំងជូនដល់បណ្ដារាជធានី ខេត្ត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds