មីយ៉ានម៉ា ចាប់ខ្លួន និងកាត់ទោសព្រះសង្ឃល្បីឈ្មោះមួយអង្គ បន្ទាប់ពី Live ធ្វើពិធីកាត់នំខួបកំណើត

មីយ៉ាន់ម៉ាបានចាប់​ខ្លួន ​និង​កាត់​ទោស​អតីត​ព្រះសង្ឃ​ដ៏​ល្បីឈ្មោះមួយអង្គ​នៅទីក្រុង Mandalay បន្ទាប់ពី​ Live ​តាម​ហ្វេសប៊ុកអំពីការប្រារព្ធពិធីខួបកំណើត ហើយត្រូវបានចោទប្រកាន់ពីបទមើលងាយវិស័យសាសនា ។

គេហទំព័រព័ត៌មានកងទ័ពមីយ៉ាន់ម៉ាបានរាយការណ៍ពីការចាប់ខ្លួនសង្ឃ U Sawana អាយុ ៤០ ឆ្នាំជាព្រះសង្ឃល្បីឈ្មោះនៅវត្ត Payi To Ta ទីក្រុង Mandalay ក្រោមបទចោទប្រកាន់ពីបទមិនគោរពតាមវិន័យព្រះសង្ឃ និងបង្កើតភាពអាប់ឱនដល់ព្រះពុទ្ធសាសនា ។

 

ចំណែកមូលហេតុនៃការចាប់ខ្លួននេះបានកើតឡើង ដោយសារតែនៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ សង្ឃ U Sawana បាន Live ការប្រារព្ធពិធីខួបកំណើតតាមរយៈគណនី Facebook របស់គាត់ឈ្មោះ Ashin Zawana ដែលធ្វើឡើងនៅក្នុងភូមិគ្រឹះដ៏ធំមួយក្នុងស្រុក Shanmee Ta Si  នៅទីក្រុង Mandalay និង​បាន​រក​ឃើញ​អាកប្បកិរិយា​មិន​សមរម្យ​មួយ​ចំនួន​ដូច​ជា​ការទទួលទាន​គ្រឿង​ស្រវឹង​ក្នុងពិធីខួបកំណើត និង​មាន​សកម្មភាព​កម្សាន្តផ្សេងទៀតលើស​ពី​បព្វជិត ។

 

ទន្ទឹមនោះ នៅលើគណនីហ្វេសប៊ុករបស់សង្ឃ U Sawana ក៏មានរូបភាពមួយចំនួនបង្ហាញពីអាកប្បកិរិយា ក៏ដូចជាសម្ភារៈប្រើប្រាស់ប្រេនៗ និងទំនិញថ្លៃៗជាច្រើនដូចជា​ស្បែកជើង វ៉ែនតា កាបូបដៃ ព្រម​ទាំង​ការ​បង្ហោះ​ទាក់​ទង​នឹង​ការ​លេង​ល្បែងភ្នាល់តាម​អនឡាញ និងការភ្នាល់បាល់ទាត់ផងដែរ ។

លើសពីនេះទៅទៀត​គេ​ក៏​បាន​រក​ឃើញ​ថា សង្ឃ U Sawana ធ្លាប់បានបង្ហោះសារ​ប្រឆាំង​នឹង​រដ្ឋប្រហារ​ថ្ងៃ​ទី ១ ខែ​កុម្ភៈ របស់​កងទ័ពមីយ៉ាន់ម៉ា និងបង្ហោះ​គាំទ្រ​ដល់​ដំណើរការ​មិន​គោរព​ច្បាប់​ស៊ីវិល ដោយ​អំពាវនាវ​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ធ្វើ​កូដកម្មថែមទៀតផង ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds