មិនឲ្យច្រឡំគេទេ ! ស្ងាត់ៗ សួស វីសា និងថមមី ដឹកដៃគ្នា ទៅលំហែកាយ ដល់សមុទ្របាត់ ដាក់ប៉ុន្មានប៉ុស្តិ៍ ឡូយកប់ណាស់, ក្នាញ់ស្តាយ៍ កាប៉ាកឡាក ពេក ហ្វេនៗ ដាក់ម្នាក់១ម៉ាត់ថា…(មានរូបភាពច្រើន)
កាលពីថ្ងៃទី ០៧ ខែមករា ឆ្នាំ ២០២២ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ គេឃើញ តារាចម្រៀង សួស វីសា និងថមមី បានធ្វើដំណើតទៅកាន់ក្រុងព្រះសីហនុ។ ក្នុងនោះ អ្នកនាង សួស វីសា បានបញ្ជាក់ប្រាប់បន្ថែមថា
ថ្ងៃនេះធ្វើដំណើរ ទៅក្រុងព្រះសីហនុ ដើម្បីចុះទៅមើលការសាងសង់ ហាង (កាប៉ាកឡាកផាប់ បាន 50% ហើយ) (កាប៉ាកឡាកផាប់) មានទីតាំងនៅកណ្តាល ក្រុងព្រះសីហនុតែម្តង ងាយស្រួលរកណាស់ យើងនឹងធ្វើការសម្ភោធ បើកលក់ ក្នុងពេលឆាប់ៗ ខាងមុខនេះចាស..បងប្អូនពេលមកកំពុងសោមកុំភ្លេចចូលលេង កាប៉ាកឡាកផាប់ផងណា”។
ឆ្លៀតពេលកំពុងនៅទីនោះ អ្នកទំាងពីរបាននាំគ្នាទៅលំហែ នៅមាត់សមុទ្រ ថែមទំាងបានថតរូបប្លែកៗ ប៉ុន្មានសន្លឹក បង្ហោះឲ្យហ្វេនៗបានមើលកម្សាន្តផងដែរ។ លោក ថមមី បានប្រាប់ នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែមករា ឆ្នាំ ២០២២ ថា ” ប្តីប្រពន្ធខ្ញុំ ឈ្នះអស់មារសត្រូវតែម្តង ឆ្នាំងណាគំរបហ្នឹងមែន ពេលវេលាដ៏មានន័យ សម្រាប់គ្រួសារខ្ញុំ ជីវិតគូ អមត”។
មើលរួច អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកជាច្រើន នាំគ្នា ចូល comment ថា ៖ រូបភាពមួយណា ក៏ស្អាត ហើយក៏ប្លែក បែកភ្នែក មើលទៅមានក្តីសុខបំផុត ជូនពរបងទាំងពីរ ស្រលាញ់គ្នាដល់ចាស់កោងខ្នង, មានគ្រប់បែប,
យី កាប៉ាកឡាក ចេញគ្រប់ក្បាច់ហ្មង, មួយគូនេះឈ្នះគេ, កាប៉ាឡាកកាច់រាងនៅមុខសមុទ្រអ៊ីចឹង ទឹកសមុទ្រសើចស្លាប់ហើយ, បើចរឹតមិនដូចគ្នា នៅមួយគ្នាមិនកើតទេបង, មើលទៅក្មួយទៅលេងនៅសមុទ្រ សប្បាយដល់ហើយ, ខ្ញុំចូលចិត្តជីវិតគ្រួសារបង, ស្តាយ៍សាហាវណាស់បង។
ដើម្បីជ្រាបបន្ថែមទៀត សូមមើលរូបភាព ស្អាតៗ ខាងក្រោមនេះ ទំាងអស់គ្នា ៖