កម្ពុជាកំពុងទាក់ទាញ Air Asia Thailand ឱ្យបើកជើងហោះហើរត្រង់ពីតំបន់ទេសចរណ៍អន្តរជាតិសំខាន់ៗមកកម្ពុជា
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ បាននឹងកំពុងទាក់ទាញ ក្រុមហ៊ុនអាកាសចរណ៍ Air Asia Thailand របស់ប្រទេសថៃ ឲ្យបើកដំណើរការ Air Asia cambodia នៅកម្ពុជា ហើយបង្កើតជើងហោះហើរត្រង់ពីតំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសមួយចំនួន ពិសេសពីប្រទេសថៃ តែម្តង មកកាន់កម្ពុជា ឬឆ្ពោះទៅសៀមរាប និងខេត្តព្រះសីហនុ ផ្ទាល់តែម្តង ។
លោក សុខ សុក្រិត្យា បានលើកសំណើរនេះទៅកាន់លោក Tasspon Bijleveld នាយកប្រតិបត្តិ Air Asia Thailand នៅទីក្រុងបាងកក ។ លោកថា កម្ពុជាបានបើកប្រទេសទ្បើងវិញ តាំងពីថ្ងៃទី ១៥ ខែវិច្ឆិការ ឆ្នាំ ២០២១ មក ។ ទោះជាជួបវិបត្តិកូវីដក៏ដោយ រាជរដ្ឋាភិបាលកម្ពុជាបានបញ្ចេញថវិកាមួយចំនួនដើម្បីកែលម្អរ ជួសជុល និងសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ពន្ធ័នៅក្នុងតំបន់ទេសចរសំខាន់ៗដូចជាខេត្តព្រះសីហនុ ខេត្តសៀមរាប ជាដើមដើម្បីត្រៀមទទួលភ្ញៀវទេសចរទ្បើងវិញ ។ ជាមួយគ្នានេះ កម្ពុជាបានកំពុងសាងសង់ព្រលានយន្តហោះពីរទៀត គឺនៅភ្នំពេញ និងសៀមរាប ។