អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ៖ អ្នកនាំពាក្យ មានភារកិច្ចសំខាន់ៗ ចំនួន ២
ភ្នំពេញ៖ ប្រធានអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា អ្នកនាំពាក្យ មានភារកិច្ចសំខាន់ៗ ចំនួន ២គឺ ទី១. ការផ្សព្វផ្សាយព័ត៌មានពីស្ថាប័នរបស់ខ្លួន ទៅកាន់មហាជន ក៏ដូចជាប្រជាពលរដ្ឋ និងទី២. ការឆ្លងឆ្លើយ ជាមួយអ្នកសារព័ត៌មាន។
ថ្លែងនៅក្នុងជំនួប ជាមួយអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី ៦ ខែមករានេះ លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានអោយដឹងថា កន្លងមកអ្នកសារព័ត៌មាន ក៏បានជួបប្រទះបញ្ហាប្រឈមមួយចំនួន ទាក់ទងនឹងការទទួលបានព័ត៌មានពីស្ថាប័នខ្លះ តែមិនទាន់ឃើញមានពាក្យតវ៉ាផ្លូវការណាមួយ នោះទេ។
លោកថា មានពេលខ្លះអ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺពីស្ថាប័នមួយបាន ប៉ុន្តែយើងមិនមានច្បាប់ ហើយនៅពេលមានច្បាប់យើងនឹងប្រសើរឡើង៕