តៃវ៉ាន់បានត្រៀមអ្វីខ្លះ ប្រសិនបើមហាយក្សចិនចូលឈ្លានពានខ្លួននោះ

បរទេស៖ កាលពីពេលថ្មីៗនេះ បន្ទាប់ពីមានការ​ហោះឆ្លង​កាត់​របស់​យន្តហោះ​យោធា និង​ការចរចាតឹង​សរសៃក​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ធ្វើឲ្យ​ជម្លោះដែល​អាច​កើត​ឡើង​នៅកោះ​តៃវ៉ាន់​ហាក់​ដូចជា​កាន់តែ​អាច​កើត​ឡើង​ពិតប្រាកដ​មែន​ក្នុង​អំឡុង​ពេលមួយ​ខែចុង​ក្រោយ​នេះ។ នេះ​ជា​ការពិត​សម្រាប់​លោក Chen Yi-guang ជា​អ្នក​ជំនាញ​ផ្នែកហិរញ្ញវត្ដុ​ចូល​និវត្តន៍។

លោក Chen Yi-guang ជា​អ្នក​រស់​នៅ​ក្នុង​ទីក្រុង​តៃប៉ិ​និង​ក្រុម​គ្រួសារ​របស់​លោក បាន​ស្តុក​ទុក​ចំណី​អាហារ​និង​ទឹក​យ៉ាង​ច្រើន។ លោក​បាន​និយាយ​ថា ពួកគេ​អាច​រត់​គេច​ខ្លួន ប្រសិន​បើ​មាន​ការវាយ​ប្រហារ ក៏ប៉ុន្តែជើង​ហោះហើរ​អាច​ត្រូវ​លុប​ចោល​ទាំង​អស់។ លោក Chen អាយុ​ ៥២ឆ្នាំ និយាយ​ថា «ជានិច្ច​ជាកាល​លទ្ធភាព​នៃ​ការ​ឈ្លានពាន​អាច​កើតឡើង​»។

ការ​គេច​ខ្លួន​ការនៅ​រស់រាន​មាន​ជីវិត​និង​ការងើប​បះបោរ​ដោយ​មាន​ជំនួយ​ពី​សម្ព័ន្ធមិត្ត​លោក​ខាង​លិច​ស្ថិត​នៅ​ក្នុង​ចំណោមគម្រោង​ដែល​ត្រូវ​បាន​គេ​នឹក​ស្រមៃ​ទុក​ជាមុន​ប្រសិន​បើការ​ឈ្លានពាន​របស់​ចិនកើតឡើង​ភ្លាមៗហើយ​ធ្វើ​ឲ្យ​បាត់បង់​ស្វ័យភាព​របស់​កោះ​តៃវ៉ាន់នោះ។

លោក​ Shane Lee ជា​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ចូល​និវត្ត​មកពី​សាកល​វិទ្យាល័យ Chang Jung Christian នៃ​កោះ​តៃវ៉ាន់​និយាយ​ថា «ពលរដ្ឋ​តៃវ៉ាន់ បាន​មើលឃើញ​បញ្ហា​ដែល​បាន​កើតឡើង​នៅ​ទីក្រុង​ហុងកុង​ហើយ​ពួកគេ​មាន​ការភ័យ​ខ្លាច​យ៉ាង​ខ្លាំង​អំពី​រឿង​នេះ»។

ពលរដ្ឋ​ជាងពាក់​កណ្តាល​របស់​កោះ​តៃវ៉ាន់ ចង់​រក្សា​ស្ថានភាព​នៅ​ដដែល​ជា​រៀង​រហូត​ឬធ្វើ​ការសម្រេចនៅពេល​ក្រោយ​ចំពោះ​រឿង​បង្រួប​បង្រួម​ជាមួយ​ចិន​ឬ​ឯករាជ្យភាព​នោះ។ នេះ​បើ​តាមការស្ទង់​មតិ​ដោយ​មជ្ឈមណ្ឌល​ការសិក្សា​ការបោះឆ្នោត​នៃ​សាកល​វិទ្យាល័យ​ជាតិ Chengchi។ ពលរដ្ឋ​តែ១,៥ភាគរយដែល​ត្រូវបាន​ស្ទង់​មតិ​ចង់​បាន​ការ​បង្រួប​បង្រួម​ជាតិ«ឲ្យ​បាន​ឆាប់​ទៅ តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds