ឧទ្ធម្ភាគចក្រ​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នៅ​តំបន់​ Patagonia បានធ្លាក់ ស្លា.ប់មនុស្សចំនួន០២នាក់

​ (បរទេស)​៖ កាលពី​ថ្ងៃ​ពុធកន្លងថ្មីៗ​ ​ ឧទ្ធម្ភាគចក្រ​ដែល​កំពុង​ពន្លត់ភ្លើង​ឆេះ​ព្រៃ​នៅ​ក្នុង​តំបន់​ Patagonia​ ភាគ​ខាងត្បូង​ប្រទេស​អា​ហ្ស​ង់​ទី​ន​ បាន​ធ្លាក់​ និង​ធ្វើ​ឲ្យ​សមាជិក​ចំនួន​ ពីរ​នាក់​បាន​ស្លាប់​ នេះបើ​យោង​តាម​សារព័ត៌មាន​ក្នុងស្រុក។​

​ឧទ្ធម្ភាគចក្រ​ដែល​ត្រូវ​បាន​ចុះ​កិច្ចសន្យា​ដោយ​រដ្ឋាភិបាល​ក្នុង​ការ​ពន្លត់អគ្គីភ័យ​បាន​ធ្លាក់​នៅ​ក្នុង​តំបន់​ Quillen​ ដែល​ជា​បឹង​មួយ​ស្ថិត​នៅ​ក្នុង​ខេត្ត​ Neuquen​។​

​យោង​តាម​កាសែត​ក្នុងស្រុក​ La​ Nacion​ បាន​ឲ្យ​ដឹង​ថា​ កង​ពន្លត់អគ្គីភ័យ​ចំនួន​ជាង​ ២០០​ និង​យន្តហោះ​ជាង​ដប់​គ្រឿង​ កំពុង​ពន្លត់អគ្គីភ័យ​នៅ​ក្នុង​ឧទ្យាន​ជាតិ​ Nahuel​ Huapi​ និង​ផ្នែក​ផ្សេង​ទៀត​នៃ​តំបន់​ Patagonia​ ដែល​ជា​តំបន់​ដែល​ល្បីល្បាញ​សម្បូរ​ព្រៃឈើ​ បឹង​ និង​ភ្នំ​។​

​ប៉ុន្តែ​សារព័ត៌មាន​រ៉​យ​ទ័​រ​មិន​អាច​មន្ត្រី​បាន​ភ្លាមៗ​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​។​ ​ហើយ​ក្រុមប្រឹក្សា​សហព័ន្ធ​សម្រាប់​បរិស្ថាន​ (Cofema)​ និង​ក្រសួងបរិស្ថាន​ក៏​បាន​ប្រកាស​អាសន្ន​អគ្គី​ភ័យ​នៅ​ក្នុង​តំបន់​។​

​សេចក្តី​ប្រកាស​គ្រាអាសន្ន​នោះ​បាន​ឲ្យ​ដឹង​ថា​ “​យើង​កំពុង​ប្រឈម​មុខ​នឹង​សេណា​រី​យ៉ូ​ដែល​អាច​ កើតឡើង​វិញ​គ្រប់ពេលវេលា​ពោល​គឺ​ រយៈពេល​នៃ​ការ​អូស​បន្លាយ​នៃ​គ្រោះ​រាំង​ស្ងួត​ និង​រដូវប្រាំង​មួយ​ឆ្នាំ​ពេញ​”​ ដោយ​បាន​បន្ថែម​ថា​ “​ស្ថានភាព​នេះ​ទំនងជា​កើតឡើង​ដោយសារ​អាកាសធាតុ​ផ្លាស់​ប្តូរ​”​ ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds