ញាក់សាច់! ប៉ុន្មានខែមុន, អ្នកស្រី ទ្រី ដាណា បង្ហាញខ្សែ.កតម្លៃជិត២លានដុល្លារ ហើយប្រាប់ថា…(មានវីដេអូ)
ប្រិយមិត្ត បានជ្រាបរួចមកហើយថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២០ អ្នកស្រី ទ្រី ដាណា ធ្លាប់បង្ហាញស្រោមទូរសព្ទដាំពេជ្រ មួយ តម្លៃជិត១លានដុល្លារ ដើម្បីធ្វើការផ្សព្វផ្សាយដល់អ្នក ដែលមានតម្រូវការនោះ ហើយទីបំផុត បានរកឃើញម្ចាស់ហើយ។
ក្រោយពីស្រោមទូរសព្ទតម្លៃជាង៧០ម៉ឺនដុល្លារ ត្រូវបានលក់ដាច់នោះ ស្រាប់តែថ្មីៗកន្លងទៅនេះ អ្នកស្រី ទ្រី ដាណា បានបង្ហាញខ្សែកពេជ្រមួយខ្សែទៀត តម្លៃរហូតដល់ជិត២លានដុល្លារឯណោះ ហើយមើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ តែមិនដឹងថា អ្នកណា មានវាសនាបានពាក់វានោះទេ។
ជាក់ស្ដែង នៅលើគណនីទីកតុកឈ្មោះ «Try Dana-ទ្រី ណាដា» ដែលមានអ្នកតាមដាន(Follower)ជិត២លាននោះ បានបង្ហោះវីដេអូមួយ ដោយឃើញអ្នកស្រី ទ្រី ណាណា រៀបរាប់ថា ស្រោមទូរសព្ទតម្លៃជាង៧០ម៉ឺនដុល្លារ គេយកបាត់ហើយ ហើយអ្នកស្រីក៏បង្ហាញខ្សែកពេជ្រ១ខ្សែទៀត ដោយប្រាប់ថា តម្លៃ១លាន៨០ម៉ឺនដុល្លារ។
បង្ហោះភ្ជាប់ជាមួយវីដេអូ ខាងលើ គណនីទីកតុកឈ្មោះ «Try Dana-ទ្រី ណាដា» បានដាក់Captionថា «ខ្សែកតម្លៃជិត២លានដុល្លារ បើស្រឡាញ់អាចទិញពាក់បាន ពីហាងចែណាណា»។ តាមរយៈនេះ អ្នកគាំទ្រ ជាច្រើនមានការចាប់អារម្មណ៍ ហើយក៏លើកឡើងថា «គ្រាន់តែមើលក៏រំភើប, គ្មានវាសនាទេ, មិនហ៊ានស្រម៉ៃទេ,
គ្មានសំណាងទេចែ, បើជិត២លានរៀលទៅចេះតែចង់ទិញ, ជិតនេះគ្មាននិស្ស័យ បានតែមើល តែគ្មានវាសនាបានពាក់ទេបងស្រីអើយ, រកតែលុយបញ្ចូលកាត ទុកមើលអ្នកមីង ទ្រីដាណា ឡាយមិនបានផង ទម្រាំទិញពេជ្រ អ្នកមីង ចប់បាត់ហើយ, ខ្ញុំរក២ជាតិទៀត ក៏គ្មានសំណាងដែរ សូម្បីតែប៉ះ បានត្រឹមប្លាទីន, ខ្ញុំធ្វើការ១០ឆ្នាំទៀត ក៏គ្មានលុយទិញដែរចែ»៕ សូមទស្សនា វីដេអូ ខាងក្រោម ៖