ពិតជាជ្រះថ្លា​ណាស់! ​តាមពិត​ឡានថ្មីខ្ទង់​ម៉ឺនដុល្លារ​របស់គ្រួសារ ​គង់ ​ចាន់ស្រីមុំ ​ទើបនឹងទិញ ​គឺទុកប្រគេន​ដល់ព្រះសង្ឃ​សោះ

ពិតណាស់មុនដាច់ឆ្នាំ ២០២១ ពោលគឺនៅថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ នេះ តារាស្រីហាយសូរ គង់ ចាន់ស្រីមុំ បានធ្វើឱ្យមហាជនហាក់កាន់តែចាប់អារម្មណ៍ពី​ជីវិតគ្រួសារបែបអភិជន​របស់​អ្នក​នាង​​ទៀត ក្រោយពីបានឃើញ អ្នកនាង បង្ហាញរថយន្តស៊េរីទំនើបទើបទិញថ្មីសន្លាងមួយគ្រឿងទៀត ពណ៌ក្រហមឆ្អិនឆ្អៅ ដែលមានតម្លៃខ្ទង់ជិត ៤ ម៉ឺនដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ គ្រាន់តែធ្វើការបង្ហាញរថយន្តថ្មីសន្លាងនេះ មហាជនអ្នកគាំទ្រភាគច្រើនច្បាស់ជាគិតថា អ្នកនាង និងស្វាមី ធ្វើការស្វាមគមន៍សមាជិកថ្មីមួយបន្ថែមទៀតចូលក្នុងគ្រួសារ​ក្នុង​ឱ​កា​ស​ឆ្នាំថ្មី​​នេះ​ខាងមុខនេះ ព្រោះតែជារឿងធម្មតាសម្រាប់គ្រួសារហាយសូរមួយនេះ ដែលតែងចាយលុយទិញរថយន្តទំនើបៗជាហូរហែនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកមិនដូចអ្វីដែលបានគិតឡើយ គឺរថយន្តថ្មីមួយគ្រឿងនេះ អ្នកនាង គង់ ចាន់ស្រីមុំ និងស្វាមី ​ចំណាយរាប់ម៉ឺនដុល្លារ​ទិញនេះ ​មិនមែនជាសម្រាប់ខ្លួនឯង​នោះទេ ​គឺដើម្បីធ្វើការ​ប្រគេន​ដល់​​ព្រះសង្ឃមួយព្រះអង្គគង់​នៅវត្តព្រៃម្លូ ​បង្ហាញពីចិត្តជ្រះថ្លារបស់អ្នកទាំងពីរ ក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមបណ្ដាញសង្គមរបស់ មូលនិធិវត្តព្រៃម្លូ រស់ដោយធម៌ Wat Prey mlou lives by Dharma បានសរសេររៀបរាប់ថា ៖«ថ្ងៃ អាទិត្យ ទី២៦ ខែធ្នូ ឆ្នាំ ២០២១ សូមថ្លែងអំណរ​គុណ​ដល់​លោក គឹម សីហា និង អ្នកស្រី Kong chansreymom ព្រមទាំងបុត្រ (ក្មួយស្រី ម៉ូម៉ូ) បានប្រគេនឡានមួយគ្រឿងដល់ខ្ញុំព្រះករុណាអាត្មាភាព ដែលស្ថិតក្នុងឱកាស​គម្រប់​ខួប​អាពា​ហ៍​ពិពាហ៍ផងដែរ។ ​ក្នុងឱកាសដ៏ល្អនេះសូមជូនពរ​ឱ្យអ្នកទាំងពីរជួបប្រទះ​តែសេចក្តីសុខចម្រើន​ប្រកបការងារអ្វីក៏សូម​ឱ្យបានសម្រេចបំណងប្រាថ្នា ​សូមអនុមោទនា!»៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds