នូវែលសេឡង់រកឃើញករណីថ្មីចំនួន 0៧ នៃវីរុសទម្រង់អូមីក្រុងនៅតាមព្រំដែន
បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសនូវែលសេឡង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ប្រទេសនូវែលសេឡង់បានរកឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ៧ ដែលមានវីរុសទម្រង់អូមីក្រុងក្នុងចំណោមអ្នកមកដល់អន្តរជាតិក្នុងរយៈពេលពីរថ្ងៃនេះ ដោយបានធ្វើឱ្យករណីវីរុសទម្រង់អូមីក្រុងសរុបរបស់ប្រទេសនេះឡើងដល់ចំនួន ៤៥នាក់។
ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ទាក់ទងនឹងវីរុសទម្រង់អូមីក្រុងចំនួន ៧នាក់បន្ថែមទៀតត្រូវបានរកឃើញនៅតាមព្រំដែនក្នុងរយៈពេលពីរថ្ងៃនេះ។ ក្រសួងនេះបាននិយាយថា ឥឡូវនេះមានករណីសរុបចំនួន ៤៥នាក់នៃករណីឆ្លងជំងឺកូវីដ-១៩ វីរុសទម្រង់អូមីក្រុងត្រូវបានរកឃើញនៅតាមព្រំដែននៃប្រទេសនូវែលសេឡង់។
ក្រសួងនេះបាននិយាយថា ប្រទេសនូវែលសេឡង់បានរាយការណ៍នូវករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៣៦នាក់ក្នុងរយៈពេលពីរថ្ងៃ រួមទាំងករណីឆ្លងក្នុងសហគមន៍ចំនួន ១២៦នាក់ និងករណីនាំចូលចំនួន ១០នាក់នៅតាមព្រំដែន។
យោងតាមក្រសួងសុខាភិបាលបានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងក្នុងសហគមន៍ថ្មីទាំងនោះ មានករណីឆ្លង ៨៨នាក់ត្រូវបានកត់ត្រានៅក្នុងទីក្រុង Auckland ដែលជាទីក្រុងធំជាងគេរបស់ប្រទេសនេះ ១៧នាក់នៅតំបន់ Waikato ១៣នាក់នៅតំបន់ Lakes ៦នាក់នៅតំបន់ Bay of Plenty ១នាក់នៅតំបន់ Taranaki និង ១នាក់នៅតំបន់ Northland។
ក្រសួងនេះបាននិយាយថា រយៈពេលនៃការរាយការណ៍សម្រាប់ករណីឆ្លងក្នុងសហគមន៍រយៈពេលពីរថ្ងៃចុងក្រោយនេះនេះ គឺរួមមានថ្ងៃមុនបុណ្យណូអែល និងថ្ងៃបុណ្យណូអែល។
ក្រសួងបាននិយាយថា ចំនួនករណីឆ្លងសរុបនៃជំងឺកូវីដ-១៩ នៅក្នុងការផ្ទុះឡើងនៃវីរុសទម្រង់ឌែលតាបច្ចុប្បន្ននៅក្នុងសហគមន៍នៃប្រទេសនូវែលសេឡង់បានឈានដល់ ១០ ៦១៩នាក់ ដែលភាគច្រើននៅក្នុងតំបន់ Auckland និងតំបន់បរិមណ្ឌល។
មានអ្នកជំងឺកូវីដ-១៩ ចំនួន ៤៧នាក់នៅតាមមន្ទីរពេទ្យនៃប្រទេសនូវែលសេឡង់ រួមទាំងករណីចំនួន ៧នាក់នៅក្នុងផ្នែកសង្រ្គោះបន្ទាន់ (ICU)។
ក្រសួងនេះបាននិយាយថា ប្រទេសនូវែលសេឡង់បានកត់ត្រាករណីឆ្លងជំងឺកូវីដ-១៩ សរុបដែលបានបញ្ជាក់ចំនួន ១៣ ៤៨៥នាក់ចាប់តាំងពីការចាប់ផ្តើមផ្ទុះឡើងនៃជំងឺរាតត្បាតនេះ៕ (ប្រភព People’s Daily)