៣ ជំហានងាយៗ បើចង់ដឹងវិធី Boost ផេកលើ Facebook
ការចំណាយលុយ Boost ផុសលើផេកជួយបង្កើនអតិថិជន និងធ្វើឲ្យផលិតផលឬសេវាកម្ម Reach ទៅដល់មនុស្សច្រើនជាងធម្មតា។ វិធី Boost ផុសដ៏ត្រឹមត្រូវនិងមានសុវត្ថិភាព អាចអនុវត្ត ៣ ជំហានខាងក្រោម៖
១.ជំហានចាប់ផ្តើមដំបូង:
- ទៅស្វែងរកផុសណាមួយដែលអ្នកចង់ Boost
- ចុចលើពាក្យ Boost Post ស្ថិតនៅផ្នែកចំហៀងខាងស្ដាំ
- វានឹងលោតស្វ័យប្រវត្តិក្នុងការបង្កើត Ad ឲ្យផុស
២.ការជ្រើសរើសអតិថិជនគោលដៅ:
- ករណីជ្រើសយក People you choose through targeting សំដៅទៅការចាប់យកប្រភេទអ្នកប្រើប្រាស់តាមរយៈទីតាំង, អាយុ, ភេទ ឬ ចំណាប់អារម្មណ៍
- ករណីរើសយក People who like your page and their friends សំដៅទៅប្រភេទអ្នកប្រើដែលបានចុច Like ទំព័រ Facebook របស់អ្នក និងមិត្តភ័ក្ដិរបស់ពួកគេ (បញ្ជាក់: យ៉ាងតិចមានអ្នក Like ទំព័រ ៥០ នាក់ឡើង)
៣.ជ្រើសរើសកញ្ចប់ចំណាយ:
- អ្នកអាចចំណាយតិចឬច្រើនតាមចំណូលចិត្ត ដោយផ្អែកលើខ្ទង់ចំនួន Reach
- ជ្រើសរើសពេលវេលា ជាធម្មតាវានឹងស្វ័យប្រវត្តិដំណើរការ ១ ថ្ងៃ តែអ្នកអាចរើសបានដល់ ៧ ថ្ងៃក៏បាន
- ចុច Boost ជាការស្រេច។
(បញ្ជាក់:បើគណនី Facebook អ្នកមិនទាន់ភ្ជាប់ជាមួយ Master Card ឬ Visa Card សូមវាយបញ្ចូលលេខទិន្នន័យចេញពីកាតជាការស្រេច)