ស្អែកម៉ោង ៧ យប់ សព នាង ប្រាក់សុគន្ធ នឹងត្រូវបូជាលាអ្នកគាំទ្រហើយ នៅសល់ត្រឹមឈ្មោះ និង អនុស្សាវរីយ៍ប៉ុណ្ណោះ
មុននេះបន្តិច ពោលគឺនៅយប់ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ ម៉ោងប្រមាណ ៧ និង ៤៤ នាទី តាមការជូនដំណឹងពីកញ្ញា នាង គន្ធា លើគណនីហ្វេសប៊ុកឈ្មោះ កូនស្រី SD
បានឱ្យដឹងថា ពេលនេះសព នាង ប្រាក់សុគន្ធ បានដឹកបញ្ជូនដល់ស្រុកកំណើត ក្នុងភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបងហើយ។ជាមួយនឹងការជូនដំណឹងនេះដែរ
កញ្ញា នាង គន្ធា ក៏បានបញ្ជាក់ដែរថា សពបងប្រុសរបស់នាង បាន និង កំពុងរៀបចំធ្វើពិធីបុណ្យសព ហើយនៅវេលាថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ ២០២១ ប្រមាណម៉ោង ៧ យប់ សពបងប្រុសជាទីស្រឡាញ់របស់នាង
នឹងត្រូវប្រារព្ធពិធីបូជាតាមបវរណីហើយ។«នាងខ្ញុំបានយកបងប្រុស Brak Sokun Real មកដល់ស្រុកកំណើតហើយ សូមជម្រាបជូនទៅដល់បងប្អូនជិតឆ្ងាយ និង មិត្តភក្ដិរបស់បង សុគន្ធ ទាំងអស់គ្នាជូនជាដំណឹង
សពរបស់បងប្រុសនាងខ្ញុំ នឹងធ្វើការបូជានៅថ្ងៃស្អែកនាម៉ោង ៧ យប់ បើសិនជាបងប្អូនចង់ចូលបុណ្យបងប្រុសនាងខ្ញុំតាមរយៈ ABA ( 016745060 Neang Kunthea )
ហើយក៍៏សូមអភ័យទោលដែលនាងខ្ញុំមិនអាចតបរាល់ខមមិន និង ឆាតរបស់បងប្អូន»។ នេះជាសំណេរដើមរបស់ នាង គន្ធា ដែលបានសរសេររៀបរាប់លើបណ្តាញសង្គម។គួរឱ្យដឹងដែរថា
កាលពីព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២១ កន្លងទៅនេះ តារាចម្រៀងក្នុងផលិតកម្មសាន់ដេ គឺកញ្ញា នាង គន្ធា បានបង្ហោះសារមួយយ៉ាងរន្ធត់ចិត្ត ដោយនាងបានឱ្យដឹងថា
បងប្រុសរបស់នាង គឺលោក នាង ប្រាក់សុគន្ធ ដែលមហាជនបានស្គាល់ជាអតីតបេក្ខភាពក្នុងកម្មវិធី Cambodian Idol រដូវកាលទី ២ នោះ បានទទួលមរណភាព ដោយសារគ្រោះថ្នាក់៕