ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ទំនង​ជា​ផ្តល់​ការ​លើកលែង​ទោស​ដល់​អតីត​ប្រធានាធិបតី​លោក​ស្រី Park Geun-hye 

កូរ៉េខាងត្បូង៖ លោកប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ទំនង​ជា​ផ្តល់​ការ​លើកលែង​ទោស​ដល់​អតីត​ប្រធានាធិបតី​លោក​ស្រី Park Geun-hye ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ បន្ទាប់​ពី​ត្រូវ​បាន​កាត់​ទោស​ពី​បទ​អំពើ​ពុក​រលួយ។ នេះ​បើ​យោង​តាម​ការផ្សាយ​របស់​ទី​ភ្នាក់​ងារសារព័ត៌មាន Yonhap នៅ​ថ្ងៃ​សុក្រ ទី​២៤ ខែ​ធ្នូ​នេះ ។

លោក​ស្រី Park ត្រូវ​បាន​ទម្លាក់​ចេញ​ពី​តំណែង​នៅ​ឆ្នាំ​២០១៧ នៅ​ពេល​តុលាការ​ធម្មនុញ្ញ​បាន​រក្សា​ការ​បោះ​ឆ្នោត​របស់​​​​សភា​ដើម្បី​ចោទ​ប្រកាន់​​លោក​ស្រី​ជុំ​វិញ​​រឿង​អាស្រូវ​​មួយ​ឲ្យ​ជាប់​ពន្ធនាគារ​រួម​ទាំង​ប្រធាន​ក្រុម​ហ៊ុន​ពីរ​នាក់​ទៀត។

លោកប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in ទំនង​ជា​ផ្តល់​ការ​លើកលែង​ទោស​ដល់​អតីត​ប្រធានាធិបតី​លោក​ស្រី Park Geun-hye ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ពន្ធនាគារ

លោក​ស្រីត្រូវ​បាន​ទម្លាក់​ពី​តំណែង បន្ទាប់​ពី​រក​ឃើញ​កំហុស​ពី​បទ​សម​គំនិត​ជា​មួយ​អ្នក​ជំនិត​​ម្នាក់​ដើម្បី​ទទួល​បាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារពី​ក្រុម​ហ៊ុន​ធំៗ​ឲ្យ​ជួយគ្រួសារ​របស់​លោក​ស្រី និងផ្តល់​​ប្រាក់​ដល់​មូលនិធិ​មិន​រក​ប្រាក់​ចំណេញ​របស់​លោក​ស្រី។

ក្នុង​ខែ​មករា តុលាការ​កំពូល​របស់​កូរ៉េ​ខាង​ត្បូង​​បាន​រក្សា​ការ​សម្រេច​ចិត្ត​ឲ្យ​ជាប់​ពន្ធធនាគារ​២០​ឆ្នាំ​សម្រាប់​លោក​ស្រី Park លើ​ការ​ចោទ​ប្រកាន់​ពី​បទ​អំពើ​ពុក​រលួយ​ដែល​នាំ​ឲ្យបញ្ឈប់​តំណែង​​​លោក​ស្រី​តាម​ផ្លូវ​ច្បាប់ និង​ជា​លើក​ដំបូង​ដែល​មាន​លទ្ធភាព​លើក​លែង​ទោស។

លោក​ស្រី Park អាយុ​៦៩​ឆ្នាំ​​មាន​សុខភាព​មិន​ល្អ​ប្រសើរ​​​នៅ​ក្នុង​ពន្ធធនាគារ រួម​ទាំង​ការ​វះ​កាត់​ស្មា​ផង៕

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds