សម្តេចតេជោ ហ៊ុន សែនបានថ្លែងថា លោក អូន ព័ន្ធមុនីរ័ត្ន នៅតែរក្សាឋានៈឧបនាយករដ្ឋមន្ត្រី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្រ្តីក៏ដោយ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្ត្រីក៏ដោយ តែលោក អូន ព័ន្ធមុនីរ័ត្ន នៅតែរក្សាឋានៈឧបនាយករដ្ឋមន្ត្រី កាន់តំណែងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការថ្លែងជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។

លោក អូន ព័ន្ធមុន្នីរ័ត្ន ជាអតីតលេខាផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន តាំងពីឆ្នាំ១៩៩២ ពេលត្រឡប់ពីការសិក្សានៅប្រទេសរុស្ស៉ី ហើយបន្តទៀតធ្វើជាទីប្រឹក្សារបស់សម្តេច។ លោកបានកាន់តំណែងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីឆ្នាំ២០១៣ រហូតមកដល់ពេលបច្ចុប្បន្ន បន្ទាប់ពីកាន់តំណែងជារដ្ឋលេខាធិការក្រសួងនេះអស់រយៈពេលជាច្រើនឆ្នាំ។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds