ស៊ែម្នាក់មួយទៅ!ក្រសួងប្រកាសបញ្ចេញជាសាធារណៈ ថ្នាំព្យាបាលជំងឺកូវីដ-១៩ «ម៉ូលណាទ្រីស» លក់ ១ កំប៉ុងតម្លៃត្រឹមតែ….
មុននេះបន្តិច ក្រសួងបានចេញសេចក្តីជូនដំណឹងពីការ ចែកចាយឱសថ ម៉ូលណាទ្រីស ទៅតាមមន្ទីរពេទ្យឯកជន និង ឱសថស្ថាននានា ចាប់ពីថ្ងៃស្អែកនេះ ក្នុងតម្លៃ ១ កំប៉ុង ៥៥ ដុល្លារ។
ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និង ផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រ សម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានទាន់ពេលវេលា និង បង្កើតបានភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយ ទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រុមការងារបាននាំចូលឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ ដូចមានព័ត៌មានលម្អិតក្នុងសេចក្ដីណែនាំទូទៅ ស្ដីពីការប្រើប្រាស់ឱសថម៉ូលណាទ្រីស ជូនភ្ជាប់មកជាមួយ។
ឱសថនេះ នឹងត្រូវចែកចាយក្នុងតម្លៃ ៥៥ ដុល្លារអាមេរិក ក្នុង ១ ដូស (១ ដូស ស្មើនឹង ១ កំប៉ុង មាន ៤០ គ្រាប់) ចាប់ពីថ្ងៃព្រហស្បតិ៍ ទី ២៣ ខែធ្នូ ឆ្នាំ ២០២១ នេះតទៅ ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និង សាធារណជន តាមលក្ខខណ្ឌដូចខាងក្រោម៖
– បុគ្គលម្នាក់ មានសិទ្ធិបញ្ជាទិញពី ៥ ដល់ ១០ ដូស
– មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន និង ឱសថស្ថានរង មានសិទ្ធិបញ្ជាទិញពី ១០ ដល់ ២០០ ដូស (ត្រូវមានលិខិតអនុញ្ញាតបើកអាជីវកម្ម) ហើយអាចលក់បន្តមិនលើសពី ៦៥ ដុល្លារ អាមេរិក ក្នុង ១ ដូស
– មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និងសាធារណជន អាចបញ្ជាទិញសារជាថ្មីយ៉ាងតិច ២ សប្តាហ៍ក្រោយបញ្ជាទិញលើកចុងក្រោយ។
ដូចនេះ មន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និង សាធារណជន អាចបញ្ជា ទិញឱសថម៉ូលណាទ្រីស (Molnupiravir Capsules 200mg) ដោយផ្ទាល់នៅទីស្ដីការក្រសួងប្រៃសណីយ៍និង ទូរគមនាគមន៍ ដែលមានអាសយដ្ឋាន អគារលេខ ១៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។ ចំពោះការទូទាត់អាចផ្ទេរមកគណនីធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA Bank) ដែលមានឈ្មោះគណនី Ministry of Post and Telecommunications និងលេខគណនី ០០៣ ១៦៦ ៦៦២ ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ ១២៣/ ០៧៧ ៨៦៧ ៩៥៧/០៩៦ ៤៦៦ ៤៦៤៦ ជារៀងរាល់ម៉ោងធ្វើការ។
សូមពិនិត្យសេចក្តីលម្អិតខាងក្រោមនេះ៖