តារាចម្រៀងលោកខេមរៈ សិរីមន្ត ប្រកាសផ្តល់ថវិកា$២លាន ជួយដល់រដ្ឋាភិបាល ក្នុងការអភិវឌ្ឍខេត្តបន្ទាយមានជ័យ..!
បន្ទាយមានជ័យ ៖ តារាចម្រៀងហង្សមាស លោកខេមរៈ សិរីមន្ត ប្រកាសបរិច្ចាគថវិកាចំនួន 2 លានដុល្លារដល់រាជរដ្ឋាភិបាល ដើម្បីកសាងនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមទំព័រហ្វេសបុករបស់លោកខេមរៈ សិរីមន្ត ។
លោកខេមរៈ សិរីមន្ត បានបញ្ជាក់ថា ការជួយដល់សង្គមជាតិនិងប្រជាជនយើងគឺជាតួនាទីរបស់យើងទាំងអស់គ្នាទឹកប្រាក់ចំនួន ២ លានដុល្លារសហរដ្ឋអាមេរិចនេះ គឺថវិកាដែលច្រើនសម្រាប់ខ្ញុំ តែខ្ញុំរីករាយនិងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល។
លោក ខេមរៈ សិរីមន្ត បានបញ្ជាក់ទៀតថា ដើម្បីកសាងនូវផ្លូវនិងប្រឡាយទឹកជួយសម្រួលដល់ពុកម៉ែបងប្អូនដែលរស់នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យនិងនៅទូទាំងប្រទេសតាមនូវអ្វីដែលខ្ញុំអាចធ្វើទៅបាន។
អត្ថបទ សារ៉ន