សូម្បី Peypey Dy ក៏ទ្រាំលែងបាន ចេញមុខនិយាយផាំងៗដែល តាប៊ុយ ហួសចិត្តរឿងថ្លៃធ្វើឡានព្រូស

មុននេះបន្ដិច បុគ្គលអ៉ីនធឺណិតដ៏ល្បីលោក Peypey Dy បានបង្ហោះវីដេអូ ធ្វើការបញ្ចេញមតិទៅ លើហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍របស់ពិធីករ តាប៊ុយ នៅ ក្នុងបណ្ដាញសង្គម Tiktok។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ ក្នុងហេតុការណ៍នោះ តាប៊ុយ ជាអ្នកបង្កហេតុ ដោយបើកឡានម៉ាក Range Rover ក្នុងស្ថានភាពស្រវឹង បានបុកជាមួយនឹង រថយន្ដម៉ាក Prius កាលពីយប់មិញនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើសពីនោះ តាប៊ុយ បានឡាយវីដេអូបន្ទោសជនរងគ្រោះទៀតផង ដែលធ្វើឲ្យមានមតិផ្ទុយគ្នាជាច្រើនកើតឡើងនៅ ក្នុងបណ្ដាញសង្គម។ ជាមួយគ្នានេះដែរ មានមតិជាច្រើនចោទប្រកាន់ទៅ ខាងម្ចាស់ឡានថា ទាសំណងថ្លៃ ដល់ទៅ ២០០០ ដុល្លារ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក ថ្មីៗនេះ Peypey Dy បាននិយាយបញ្ចេញមតិផ្ទាល់ខ្លួនទៅ កាន់ហេតុការណ៍នោះចំៗ ហើយថែមទាំងប្រកាសឲ្យបងប្អូនដែលលេងបណ្ដាញសង្គមជួយស៊ែរតៗគ្នាឲ្យបានឃើញផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនោះ Peypey Dy បានបញ្ចេញមតិថា ជនរងគ្រោះទើបនឹងទិញឡាន Prius ថ្មី កាលពីថ្ងៃទី៤ ខែធ្នូនេះ ហើយដែលគេយោគយល់ដល់តាប៊ុយ មិនប្ដឹងប្ដល់ ដោយគ្រាន់តែឲ្យបង់ថ្លៃជួសជុលរថយន្ដនោះគឺជាសំណាងធំហើយ៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds