ចិនរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron លើកដំបូង
ចិន៖ អាជ្ញាធរសុខាភិបាលទីក្រុងកំពង់ផែ Tianjin ភាគខាងជើងប្រទេសចិនបានរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron លើកដំបូង។ នេះបើតាមការផ្សាយរបស់កាសែត Tianjin Daily កាលពីថ្ងៃចន្ទ ទី១៣ ខែធ្នូ។
ការឆ្លងវីរុសថ្មីនេះគឺជាអ្នកដំណើរមកពីក្រៅប្រទេសកាលពីថ្ងៃទី៩ ខែធ្នូ ហើយឥឡូវនេះអ្នកជំងឺកំពុងដាក់ព្យាបាលដាក់ដោយឡែកនៅមន្ទីរពេទ្យមួយ។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងទីក្រុង Tianjin បានបញ្ជាក់ថា វាជាការឆ្លងវីរុស Omicron បន្ទាប់ពីបានធ្វើតេស្តអ្នកដំណើរ។ នេះជាករណីដំបូងសម្រាប់វីរុសថ្មីនៅប្រទេសចិន។
អាជ្ញាធរសុខាភិបាលនៅថ្ងៃពុធនេះបានឲ្យដឹងថា កាលពីថ្ងៃចន្ទ ទី១៣ ខែធ្នូ ម្សិលមិញមានករណីឆ្លងកូវីដ-១៩ចំនួន៧៦នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មី មាន៥១ករណីជាការឆ្លងក្នុងស្រុក។ គិតត្រឹមថ្ងៃទី១៣ ខែធ្នូ ប្រទេសចិនមានករណីឆ្លងកូវីដ-១៩ចំនួន ៩៩៨៥៦នាក់។