លោក សួ វិចិត្រ ដាក់មួយបទក្នុងកម្មវិធី Beat The Best ធ្វើឱ្យមហាជន និងគណៈកម្មការទប់ជើង និងកៅអីមិនបាន
មហាជនមានការចាប់អារម្មណ៍លើបេក្ខជនមួយរូប គឺលោក សួ វិចិត្រ ដែលចូលរួមប្រលងកម្មវិធី Beat The Best វគ្គ Beat The Judges សហ្ដាហ៍ទី២ ។ អ្វីដែលជាកត់សម្គាត់នោះ លោក សួ វិចិត្រ បានលើកបទចំរៀងមួយបទដែលមានចំណងជើងថា កុំឱ្យគេឈឺចាប់ដោយសារបង សំនៀកដើមលោកឆាយវិរៈ យុទ្ធ ក្នុងបទនេះទៀតសោតពិតជាតឹង និងស្រែកខ្លាំង ដែលអ្នកសំលេងល្មមៗមិនហ៊ានយកមកច្រៀងនោះឡើយ ក៍ប៉ុន្តែលោក សួ វិចិត្រធ្វើបានយ៉ាងល្អ ធ្វើ ទស្សនិកជន និងគណៈកម្មការ អង្គុយគូទមិនជាប់និងកៅអីផង និយាយទៅគ្មានអ្វីទាស់តែម្ដង។
សូមបញ្ជាក់ផងដែរថា លោក សួ វិចិត្រ ដែលមានឈាមជ័រជាអ្នកខេត្តពោធិ៍សាត់ បច្ចុប្បនេះ លោកក៍និសិ្សតមួយរូបដែលសិក្សា លើជំនាញ អគ្កីសនី និងជាអ្នកចម្រៀងតាមហាងល្បីៗ មួយក្នុងខេត្តពោធិ៍សាត់ និងហាងមួយចំនួនទៀតនៅ រាជធានីភ្នំពេញផងដែរ។ អ្វីដែលពិសេស ក្នុងការបញ្ចេញសមត្ថភាពលើកនេះ មហាជនជឿជាក់ថា លោកពិតជាមានសង្ឃឹមយ៉ាងហោចណាស់ក៍៨០%ដែរ ដោយសំអាងលើសមត្ថភាព និងសំលេងធ្ងន់ល្អពីធម្មជាតិ ព្រមទាំងលោកមានបទពិសោធន៍ច្រៀងចម្លងបទរៀមច្បងក្នុងបណ្ដាញសង្គម ដែលធ្វើឱ្យមហាជនស្គាល់សមត្ថភាពលោករួចទៅហើយ ក្នុងកម្មវិធី Beat The Best ទៀតសោត សូម្បីតែគណៈកម្មការក៍ញញឹមនិងសសើរមិនដាច់ពីមាត់ផងដែរ។
ជាចុងក្រោយ មហាជនក៍ដូចគណៈកម្មការ ជូនពរឱ្យលោកសម្រេចបំណង ដើម្បីមានឱកាសឈានទៅវគ្គបន្តទៀត។ ប៉ុន្តែទោះបីជា លោកសម្រេចបានឆ្លងវគ្គសហ្ដាហ៍ទី២នេះហើយក៍ដោយ មហាជននៅចាំមើលតទៅមុខទៀត ដោយក្នុងកម្មវិធី ក៍មានអ្នកមានសមត្ថភាពប្រហាក់ប្រហែលនិងលោក ព្រោះបេក្ខជនទាំងនោះ ក៍មានសង្ឃឹម និងយកជ័យជំនះដូចគ្នា ក៍ប៉ុន្តែទស្សជិកជននៅតែចេញសារជូនពរឱ្យលោកសម្រេចគោលបំណងប្រាថ្នាផងដែរ ដើម្បីក្លាយជាម្ចាស់ជ័យលាតភីក្នុងកម្មវិធី Beat The Beat ៕
អត្ថបទ ផែនរ៉ាញ់