បុរសម្នាក់ត្រូវប៉ូលិសចាប់ខ្លួន ៥ដងក្នុងរយៈពេល ៣ថ្ងៃ ព្រោះគាត់មានមុខដូចអ្នកទោសម្នាក់ដែលទើបរត់ចេញពីគុក

ចិន៖ បុរសជនជាតិចិនម្នាក់ត្រូវបានសារព័ត៌មាន Next Shark រាយការណ៍ថា ត្រូវបានប៉ូលិសចាប់ខ្លួនចំនួន ៥ដងក្នុងរយៈពេល ៣ថ្ងៃ ព្រោះតែគាត់មានមុខមាត់ស្រដៀងគ្នាទៅនឹងអ្នកទោសជនជាតិកូរ៉េខាងជើងម្នាក់ដែលបានរត់ចេញពីគុក។ ហេតុការណ៍គួរឲ្យហួសចិត្តនេះបានកើតឡើងនៅ

 

ក្នុងខេត្ត Jilin ភាគខាងជើងប្រទេសចិនកាលពីពេលថ្មីៗនេះ ខណៈអត្តសញ្ញាណរបស់បុរសជនជាតិចិនដែលត្រូវបានអាជ្ញាធរចាប់ច្រឡំជាច្រើនដងរូបនេះមិនត្រូវបានគេបង្ហាញជាសាធារណៈឡើយ ហើយអ្វីដែលគេបានដឹងច្បាស់អំពីគាត់នោះគឺ មុខមាត់ ស្តាយសក់ និងកម្ពស់របស់គាត់ ស្រដៀងគ្នាបំផុតជាមួយនឹងបុរសជនជាតិកូរ៉េខាងជើងម្នាក់ដែលឈ្មោះថា Zhu Xianjian។

 

ប្រភពខាងលើបានបញ្ជាក់ថា លោក Zhu Xianjian គឺជាពលរដ្ឋកូរ៉េខាងជើងដែលបានរត់គេចពីប្រទេសកំណើតរបស់ខ្លួននិងបានឆ្លងដែនទៅរស់នៅដោយខុសច្បាប់នៅក្នុងប្រទេសចិនកាលពីអំឡុងឆ្នាំ ២០១៣ កន្លងទៅ។ នៅក្នុងប្រទេសចិនលោក Zhu Xianjian បានធ្វើសកម្មភាពលួច ប្លន់ ជាច្រើនដងរហូតត្រូវអាជ្ញាធរចាប់ខ្លួន ហើយបូករួមទាំងបទល្មើសឆ្លងដែនខុសច្បាប់មួយករណីទៀត អាជ្ញាធរចិនបានសម្រេចផ្តន្ទាទោសឲ្យគាត់ជាប់គុករយៈពេល ១០ឆ្នាំ ពោលគឺត្រូវជាប់ឃុំឃាំងក្នុងប្រទេសចិនរហូតដល់ឆ្នាំ ២០២៣ ទើបអាចមានសេរីភាពជាធម្មតាវិញ។

 

យ៉ាងណាក្តី កាលពីជាងមួយខែមុននេះលោក Zhu Xianjian បានលួចរត់ចេញពីគុក ដែលសកម្មភាពនេះកម្រនឹងកើតមានណាស់នៅក្នុងប្រទេសចិន ហើយនៅចំពោះមុខស្ថានភាពនេះអាជ្ញាធរចិនបានប្រកាសថា អ្នកដែលអាចចាប់ខ្លួនឬនាំដល់ការចាប់ខ្លួនអ្នកទោសរូបនេះបាននឹងទទួលបានប្រាក់រង្វាន់ពីអាជ្ញាធរចំនួន ៧០០,០០០ យន់ (១០៩,៨០០​ ដុល្លារអាមេរិក) ខណៈដែលពលរដ្ឋនៅក្នុងតំបន់កើតហេតុខាងលើនេះមានប្រាក់ចំណូលប្រចាំខែជាមធ្យមតឹ្រម ២,០០០ យន់ (៣១៤ ដុល្លារអាមេរិក) ប៉ុណ្ណោះ។

 

ព្រោះប្រាក់រង្វាន់ដ៏ច្រើននេះហើយទើបការតាមច្បាប់ខ្លួនលោក Zhu Xianjian ក្លាយជារឿងដែលមានការចាប់អារម្មណ៍បំផុត ហើយវាក៏បាននាំរឿងស៊យដល់បុរសជនជាតិចិនដែលមានមុខមាត់ស្រដៀងគាត់ផងដែរ។ គួរបញ្ជាក់ជូនថា ក្រោយរត់ចេញពីគុកបាន ៤០ថ្ងៃ ពេលនេះលោក Zhu Xianjian ត្រូវបានអាជ្ញាធរចិនចាប់ខ្លួនបានវិញហើយ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds