ឌឺ​ដល់ហើយ​! រឿងរ៉ាវ បាន​បញ្ចប់​ទៅ​ហើយ តែ​ម្ចាស់​ហាង V Shop ពោល​ពាក្យ​យ៉ាង​ចាក់​ដោត​បែបនេះ​ទៅវិញ​ថា​…

 

ក្រោម​ការ​សម្របសម្រួល​របស់​ឯកឧត្ដម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្ដេច​តេ​ជោ​, ទំនាស់ រវាង​លោក ជា ចាន់​តុលា និង កញ្ញា ស៊ាន ធា​រី ត្រូវបាន​ដោះស្រាយ​បញ្ចប់ កាលពី​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០២១​នេះ។

​ភាគី​ទាំង​២ បាន​យល់ព្រម​ដោយ​ស្ម័គ្រចិត្ត និង​បានធ្វើ ឯកសារ​បញ្ចប់ទំនាស់​ឈប់​ប្ដឹងផ្ដល់​គ្នា​ដោយមាន​មេធាវី​ចូលរួម​ធ្វើជា​សាក្សី​ដឹងឮ​ទាំងអស់គ្នា ចាប់ពី​ថ្ងៃនេះ​តទៅ ហើយ​ពួកគេ ក៏​មិនមាន​ទំនាក់ទំនង​ស្នេហា និង អាជីវកម្ម​អ្វី​ជាមួយគ្នា​ទៀត​ទេ​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទោះយ៉ាងណា ស្រប​ពេល​រឿងរ៉ាវ​នេះ បាន​បញ្ចប់​ទៅហើយនោះ ស្រាប់តែ​ម្ចាស់​ហាង​V Shop​កញ្ញា ស៊ាន ធា​រី បែរជា​ពោល​ពាក្យ​យ៉ាង​ចាក់​ដោត ពាក់ព័ន្ធ​ទំនាស់​របស់​ខ្លួន ដែល​បាន​កើតឡើង និង​លើក​ជា​សំណួរ​ទៅកាន់​អ្នកគាំទ្រ កាន់តែ​ចាក់​ដោត​ថែម​មួយកម្រិត​ទៀត​នោះ។

 

ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២១​នេះ ម្ចាស់​ហាង​V Shop បាន​បង្ហោះ​រូបថត​១​សន្លឹក ហើយ​បញ្ជាក់​ដូច្នេះ​ថា «​នេះ​គឺជា​រូបភាព​ដំបូង ហើយក៏​ជា​រូបថត​ចុងក្រោយ ដែល​ខ្ញុំ​ផុស​រូប​ជាមួយ​គាត់​ក្នុង​រយៈពេល​៤​ឆ្នាំ​ជាង​នេះ​។ គ្រប់យ៉ាង​កើតចេញពី​កំហឹង សង,សឹក ប្រច័,ណ្ឌ ចង់​ឈ្នះ​ចាញ់​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ឈឺចាប់​បំផុត ពេលដែល​យើង​ដឹងថា រឿង​ខ្លះ មិនមែនជា​ការពិត ដូចដែល​អ្នក​គ្រប់គ្នា​បានឃើញ តែ​មិនអាច​ហា​ស្តី​និយាយ បានត្រឹមតែ​ខាំមាត់សង្កត់ចិត្ត ទទួលយក​ចាត់ទុកថា​ជា​កម្មពៀរ​ កាន់តែ​ឈឺចាប់​បំផុត​គឺ​មនុស្ស​ដែរ​ស្រលាញ់​យើង​បំផុត​ជា​អ្នកធ្វើ​។​

 

មិន​ខឹ,ង​ទេ​…​កម្មពៀ​ស៊ីសង​គ្នា​រួចរាល់ មិនមាន​ជាប់ជំពាក់​អ្វី​ទៀត​ទេ ចុងក្រោយ​សុំ​ត្រឹមតែ​សង្ឃឹមថា​គាត់​មាន​ក្តី​សុខ អា​ចរក​មនុស្ស​ដែរ​ស្រលាញ់​គាត់ ហើយ​គាត់​ក៏​ស្រលាញ់ រស់នៅ​យ៉ាង​មាន​សុភមង្គល ប្រកបការងារ​អ្វី​ជោគ​ជ័យ។ សុំទោស​រឿង​គ្រប់យ៉ាង និង អគុណ​សម្រាប់​ការស្រលាញ់ យកចិត្តទុកដាក់ មើលថែ​កន្លងមក Good luck….»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះ នៅ​ព្រឹក​ថ្ងៃ​ដដែល​, ធា​រី បាន​បង្ហោះ​សារ​មួយទៀត លើក​ជា​សំណួរ​យ៉ាង​ចាក់​ដោត​ទៅកាន់​អ្នកគាំទ្រ​ថា «​រឿង​ភាគ​ចប់​ហើយ ចុងក្រោយ​តួឯក​ស្រី និង​តួឯក​ប្រុស អត់​បាន​ជួប​គ្នា​ទេ សុំ​ជួប​គ្នា​ជួយ​ក្រោយ តើ​អ្នកទស្សនា​ខូចចិត្ត​ប៉ុន្មាន​នាក់​ដែរ​»​។​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយ​ឃើញ ធា​រី ពោល​ពាក្យ​បែបនេះ​ទៅ​រួច​នោះ ស្រាប់តែ​អ្នកគាំទ្រ បញ្ចេញមតិ​ឆ្លើយតប​ទៅវិញ​ជាច្រើន ក្នុង​នោះ​ពួកគេ លើក​ឡើង​ថា «​អត់​ឈឺចាប់​ទេ​នាង តែ​អាណិត​នាង​ខ្លោចចិត្ត​, ចេះ​និយាយ​ចឹ​ង​ទៅ​រួច​, សរសេរ​ចឹ​ង​បាន​ទៀត​ធ្វើ​ដូច​គាត់​នឹង​លេង​រឿង​, ចែ​ម្នាក់ ​និង​ឌឺ​អ្នកទស្សនា​សាហាវ​ៗ​ណាស់ អត់​មាន​យល់ចិត្ត​អ្នកទស្សនា​ខំ​តាមដាន​តាំងពី​ដើម​ដល់​ចប់​ទេ​»៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds