ជួយស៊ែរបន្តផង!! ក្រសួងនឹងបំពាក់ឧបករណ៍ និងកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងអ៊ីនធឺណិត នៅទូទាំងប្រទេស, បើសេវាមិនត្រឹមត្រូវ អ្នកប្រើប្រាស់ អាចប្តឹងទារសំណងពី…
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការគ្រោងនឹងបំពាក់ឧបករណ៍ និងកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរសព្ទ និងអ៊ីនធឺណិត នៅទូទាំងប្រទេស។
បានបញ្ជាក់ថា នាពេលខាងមុខនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គ្រោងដំឡើងឧបករណ៍និងដាក់ឱ្យប្រើប្រាស់កម្មវិធីវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍ ដើម្បីលើកកម្ពស់គុណភាពសេវាទូរសព្ទនិងអ៊ីនធឺណិត និងការពារផលប្រយោជន៍សាធារណៈ ក៏ដូចជាជំរុញការធ្វើអាជីវកម្មក្នុងវិស័យ
ទូរគមនាគមន៍ ប្រកបដោយសុចរិតភាពនិងការទទួលខុសត្រូវខ្ពស់។ឧបករណ៍ និងកម្មវិធីវាស់ស្ទង់គុណភាពសេវាទូរគមនាគមន៍នេះ ប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយ ផលិតដោយក្រុមហ៊ុននៅសាធារណរដ្ឋកូរ៉េ សាធាណរដ្ឋសហព័ន្ធអាឡឺម៉ង់ និងចក្រភពអង់គ្លេស ដើម្បីជាជំនួយបន្ថែមសម្រាប់ក្រុមការងារប្រតិបត្តិ
ចុះទៅគ្រប់រាជធានីខេត្តទូទាំងប្រទេស ក្នុងការវាស់ស្ទង់ តាមដាន វាយតម្លៃនិងចេញផ្សាយរបាយការណ៍ត្រួតពិនិត្យគុណភាពសេវាទូរគមនាគមន៍ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីទូរគមនាគមន៍និងបទប្បញ្ញត្តិពាក់ព័ន្ធ។ នៅពេលដាក់ឱ្យដំណើរការជាផ្លូវការ កម្មវិធីវាស់ស្ទង់គុណភាពសេវា
ទូរគមនាគមន៍ តាមប្រព័ន្ធ Mobile App នេះ ប្រជាពលរដ្ឋអាចចូលរួមចំណែកជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា(ន.ទ.ក.) ក្នុងការវាស់ស្ទង់គុណភាពសេវាទូរសព្ទដោយស្វ័យប្រវត្តិនិងអាចផ្ទៀងផ្ទាត់ ដោយខ្លួនឯងនូវល្បឿនអ៊ីនធឺណិត ដែលបានជាវពីប្រតិបត្តិករ
ទូរគមនាគមន៍ ថាតើត្រឹមត្រូវឬទេ។ដើម្បីការពារសិទ្ធិអ្នកប្រើប្រាស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយ័តករទូរគមនាគមន៍កម្ពុជា នឹងផ្តល់កិច្ចសហការនិងប្រឹក្សាយោបល់ផ្នែកច្បាប់ នៅពេលអ្នកប្រើប្រាស់ មានបំណងប្តឹ.ងទា.មទារការខា.តប.ង់ និងសំណងពីប្រតិបត្តិករទូរគមនាគមន៍៕